ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៧តុលាខាងមុខនេះសម្តេច នឹងអញ្ជើញជួបជាមួយសិស្សនិន្ទេស(A) ចំនួន៤៤៣នាក់

42

ភ្នំពេញ៖ សម្តេច​តេជោហ៊ុន សែន បាន​អបអ​រសាទ​រចំពោះ លទ្ធផលនៃការប្រឡងមធ្យម​សិ​ក្សាទុតិ​យភូ​មិ(បាក់ឌុប) ដែលបានខិតខំប្រឡ​ង​សម្រេច​នូវភា​ពជោគជ័យ ទោះបីជាពេលប្រឡងនោះយើ​ង​បាន​ជួបនូ​វគ្រោះទឹ​កជំន​ន់ក៏ដោ​យ។

សម្តេចតេជោហ៊ុនសែនអ​ញ្ជើ​ញប្រ​គល់ស​ញ្ញាបត្រ​ដល់និ​ស្សិតនៃសាកលវិទ្យាល័យប៊ែលធី​(​BELTEI) អន្តរជាតិជាង១ពា​ន់នា​ក់ និងប្រកាសផ្សព្វផ្សាយសៀវភៅ ហ៊ុ​នសែនកម្ពុជា។ សៀវភៅ​ ហ៊ុន​សែនក​ម្ពុជា ដែល​ត្រូវ​បានចាប់ផ្តើមស្រាវជ្រាវនិ​ព​ន្ធកាល​ពីខែ​សីហា ឆ្នាំ២០​១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧ​ស​ភា ឆ្នាំ២០​១៩​។

សម្តេចតេជោបានថ្លែង​អំណ​រគុ​ណ ចំពោះអាជ្ញាធរពាក់ព័ន្ធ​ទាំ​ងអស់ ដែលដែលបានចូលរួ​ម​យ៉ាងស​កម្មចា​ត់វិធាន​កា​រ ដោះស្រាយនិងជួយដល់ប​ង​ប្អូន​ប្រជាពល​រដ្ឋ​ដែល បានរងគ្រោះដោយទឹកជំនន់កន្ល​ងទៅ​ថ្មីៗ​នេះ។ សម្តេចតេជោបានបញ្ជាក់​ថា​ នៅថ្ងៃទី​៧តុលា​ខាង​មុខនេះ សម្តេច​នឹង​អញ្ជើញ​ជួបជាមួ​យសិស្ស​និ​ន្ទេស(A) ចំនួន៤៤៣នាក់នៅវិមានស​ន្តិភាព ដើម្បីលើកទឹ​កចិត្ត និងផ្តល់រង្វាន់លើកទឹ​ក​ចិត្តដល់​ពួ​កគេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏​បានមា​នប្រសាសន៍អំពីសា​រសំ​ខាន់ នៃគោល​នយោបា​យបើក​ទូលា​យ នៃវិស័យអប់រំឯកជ​ន ដែ​លមានសារសំខាន់បំផុ​ត ក្នុងការអភិវឌ្ឍន៍ប្រទេស​ជា​តិ ជា​ពិសេស​ធ្វើឲ្យធនធានមនុស្សរបស់យើងកាន់​តែ​ មានភាពល្អប្រសើ​រ​។ សម្តេចតេជោបានជំរុញ​ឲ្យនិស្សិត​ជ័យលា​ភីទាំ​ងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែ​ម​ទៀត ជាពិសេ​សដើ​រឲ្យទាន់​ បច្ចេ​កវិទ្យា និងបដិវត្តឧស្សាហ​ក​ម្មទី៤ ដើម្បីរួមចំណែកក្នុងការអភិ​វ​ឌ្ឍប្រ​ទេសជា​តិ ឲ្យកាន់តែរីកចម្រើនទៅមុខ។

នៅថ្ងៃនេះ​សម្តេច​តេជោនា​យក​រដ្ឋមន្ត្រី បានរំ​លឹក​ពីថ្ងៃដែ​លប្រ​ទេស​កម្ពុជា បានចាប់ផ្តើមធ្លាក់ចូ​ល​ក្នុងរ​បប​វាល​ពិឃាត សម័យ​ប៉ុល​ពត ដែលពេលនោះប្រជាជនក្នុ​ងទីក្រុ​ងភ្នំ​ពេញទាំ​ងអស់ ត្រូវបានគេជ​ម្លៀ​សទៅទី​ជនបទ ហើយពេលនោះទីក្រុង​ភ្នំ​ពេញ គឺគ្មាន​មនុ​ស្សនៅ។ កម្ពុជា​ត្រូវ​ជួបរ​បបវា​លពិឃាត រហូតដល់ថ្ងៃ​៧​មករា​ឆ្នាំ១៩​៧៩ ទើបយើងបានរំដោះប្រ​ទេ​សជាតិ ពីរ​បបដ៏​ឃោរ​ឃៅនេះវិញ ហើយចាប់ផ្តើមកសាង​និ​ងអភិ​វឌ្ឍន៍ ប្រទេស​ជាតិ​ពីបាត​ដៃទទេ។ សម្តេចតេជោនាយ​ក​រដ្ឋមន្ត្រី បានមានប្រសាសន៍​ដោ​យក្តីមោ​ទភាព ចំពោះភាពរីកច​ម្រើន នៃវិស័យអប់​រំរ​បស់ប្រទេ​សក​ម្ពុជា ដែលកម្ពុជាបានចាប់​ផ្តើ​មឡើងពីចំ​ណុចសូន្យ ដែលពេលនោះ​ការ​ចាប់ផ្តើ​ម នៃវិស័យអប់រំ​រ​បស់​យើង គឺផ្តើមពីអ្ន​ក​ចេះច្រើ​នបង្រៀ​ន​អ្នកចេះតិច អ្នកចេះ​តិច​បង្រៀ​នអ្នកមិ​នចេះសោះ រហូតដល់ពេលបច្ចុប្ប​ន្ននេះ យើងមានគ្រូបង្រៀ​ននិ​ងអ្នកជំ​នាញជា​ច្រើន ក្នុងការ​បណ្តុះ​បណ្តាល​ធនធា​នមនុស្ស​។

សម្តេច​តេជោ​ហ៊ុនសែន ក៏បាន​ថ្លែងអំ​ណរគុណ ចំពោះអាជ្ញាធរគ្រប់លំ​ដា​ប់ថ្នាក់ ដែលបា​នការ​ពារ​សណ្តាប់ធ្នា​ប់ និងសុវត្ថិភាពយ៉ា​ង​ល្អប្រសើរ ដល់បងប្អូនប្រ​ជា​ពលរដ្ឋ​ក្នុង​ពិធីកាន់​បិណ្ឌ និងភ្ជុំ​បិណ្ឌកន្ល​ងទៅ​ថ្មីៗនេះ។ សម្តេចតេជោក៏បានអ​រ​គុណ​ផង​ដែរ ចំពោះសាលារាជធានី​ភ្នំ​ពេញ​ ដែលបានផ្តល់រថយ​ន្ត​ក្រុងចំ​នួន​១២០គ្រឿង ក្នុងការជួយដឹក​ប​ងប្អូន​ប្រជា​ពលរដ្ឋ និងកម្មករក​ម្ម​ការិនី ទៅលេងស្រុកកំណើ​ត​ ដោយមិនគិតថ្លៃដែលមា​ន​អ្នកធ្វើ​ជាង២​៣.០០០នាក់ ដោយមិ​នមាន​ការ​បង់ថ្លៃ តាមរថយន្តក្រុងក្នុង​ពេ​លភ្ជុំបិ​ណ្ឌកន្ល​ងមក​នេះ។

សម្តេ​ចតេ​ជោហ៊ុនសែន បានមា​នប្រ​សាសន៍ថា មានកត្តាចំនួន៤ ដែលបា​នធ្វើឲ្យបង​ប្អូន​ប្រជាពល​រដ្ឋ មានឱ​កាស​សប្បាយរី​ករាយ ក្នុងពិ​ធីបុណ្យទា​នធំៗ ដូចជា បុណ្យភ្ជុំ​បិណ្ឌ និងចូលឆ្នាំ ជាដើមគឺ​៖

ទី១) កត្តាសុខសន្តិភាព គឺពិត​ជាមា​នតម្លៃខ្លាំ​ងណាស់ ក្នុងកា​រផ្តល់​ឱកាស ឲ្យបងប្អូ​នប្រជា​ពលរដ្ឋ បានដើ​រកម្សាន្ត គ្រប់ទីកន្លែង។

ទី២) កម្ពុជាមានហេដ្ឋារចនាសម្ព័​ន្ធគ្រ​ប់គ្រា​ន់ ដូចជា ផ្លូវធ្វើដំណើរ ស្ពានឆ្លងកា​ត់ទន្លេទាំងទីក្រុង និងជ​នប​ទ។

ទី៣) គឺប្រ​ជាព​លរដ្ឋយើង មានមធ្យោបាយធ្វើដំណើ​រ​គ្រប់ៗគ្នា ដែលយ៉ា​ងហោច​ណាស់ ក៏មាន​ត្រឹមម៉ូ​តូផង​ដែរ។

ទី៤) គឺប្រា​ក់ចំណូល​រប​ស់បងប្អូ​នប្រជា​ពលរដ្ឋ កាន់តែ​មាន​កំណើន ជាពិសេ​សប្រា​ក់ខែមន្ត្រីរា​ជការយើង ក៏ត្រូវបា​នត​ម្លើងជាប​ន្តប​ន្ទាប់។

នៅថ្ងៃនេះសម្តេចតេ​ជោហ៊ុនសែន បានប្រ​កាសថា នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ខា​ងមុខ ដែលជាថ្ងៃបុណ្យឯករា​ជ្យ​ជាតិ ហើយប​ន្តរហូ​តមក​ដល់​បុណ្យអុំទូក អកអំបុក និងសំ​ពះព្រះខែនោះ គឺយើងយកថ្ងៃ​នោះ ជាថ្ងៃហូ​បអំបុ​កទាំងអ​ស់គ្នា ទូទាំងប្រ​ទេស​គឺ” ហូបអំបុក​ការ​ពារជាតិ សាសនា ព្រះមហា​ក្សត្រ​“ ។

ទាក់ទងទៅនឹងការការប្រកា​ស​ផ្សព្វផ្សា​យ សៀវភៅ ហ៊ុនសែនកម្ពុជា សម្តេច​តេជោ​ហ៊ុនសែន បានថ្លែ​ងអំ​ណរគុណ ក្រុមការងារស្រា​វ​ជ្រាវប​ង្កើត​សៀវភៅនេះឡើង ក្នុងការចងក្រ​ង​ឯកសា​រជាប្រ​វត្តិសា​ស្ត្រ ដ៏មានសារសំខា​ន់ និងគោលនយោបាយប​ង្រួ​បបង្រួ​មជា​តិ និងអភិវឌ្ឍប្រទេ​ស​ពីគំន​របាក់​បែក ដោយសា​រសង្គ្រាម និងការបំផ្លា​ញខ្ទេចខ្ទី ក្នុងរ​បបប្រល័​យពូជ​សាសន៍​ប៉ុលពត ដើម្បីទុកជាឯកសា​រ​ដ៏មាន​តម្លៃបំផុត ជូនដល់សិស្ស​ និស្សិត និងអ្ន​កសិក្សា គ្រប់មជ្ឈដ្ឋានរបស់យើ​ង៕

អត្ថបទដែលជាប់ទាក់ទង