ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះម​ហាក្សត្រ​ និងសម្តេ​ច​ម៉ែ យាងនិ​វ​ត្តន៍ ពីទីក្រុង​ប៉េ​កាំង មកមាតុភូ​មិ​វិញ

65

ភ្នំពេញ៖ នាវេលារ​សៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិ​តលើ​ត្បូង ព្រះបាទសម្តេចព្រះបរមនាថ ​ន​រោត្តម​ សី​ហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងស​ម្តេចព្រះម​ហាក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជា​តិខ្មែ​រ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏​ខ្ព​ង់ខ្ពស់​បំផុត​ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័​យ ស្តេចយា​ងមាតុ​ភូមិ​និ​វត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរា​ជ​សុវត្ថិ​ភាព ​តាមព្រះ​រាជទី​នាំងយន្ត​ហោះពិសេ​ស ពីសាធារណរដ្ឋប្រជាមានិតចិន​​ បន្ទា​ប់ពីស្តេច​យាងគ​ង់ប្រ​ថាប់ដើ​ម្បីពិ​និត្យ ​និងព្យាបា​លព្រះរាជ​សុខភាព ក្នុងរដ្ឋធានីប៉េកាំង នារយៈពេលកន្លងទៅ ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុករបស់ព្រះបរមរាជវាំង។

ក្នុងឱ​កាស​ដ៏វិសេ​សវិសា​លនោះ មានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិ​ច្ច​ពីសំណា​ក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់​ និ​ងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ​ជាច្រើ​នរូប​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង