ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចេង មុនីរ៉ា បន្តដាក់ម៉ាសុីនបូមទឹកនៅសង្កាត់និរោធ និងពិនិត្យទីតាំងបាក់ច្រាំងទន្លេ នៅសង្កាត់ច្បារអំពៅ២

66

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី សុភ័គ្គ ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ បានចុះពិនិត្យទីតាំងដក់ទឹកលិចដោយទឹកភ្លៀង និងបានដាក់ម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកដែលជន់លិចដោយទឹកភ្លៀង ស្ថិតក្នុងក្រុម៤ ភូមិតាងៅ សង្កាត់និរោធ ។

ហើយបន្តចុះពិនិត្យទៅតាំងបាក់ច្រាំងទន្លេ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ។ ក្នុងនោះលោកអភិបាល បានណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅ កុំអោយចុះលេងទឹក ។ ដោយឡែកនៅភូុមិតាងៅ លោកអភិបាលក៏បានជួយរៀបចំយកប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះលើទីទួលសុវត្ថិភាព ផងដែរ ។

សូមបញ្ជាក់ថា ស្ទើររៀងរាល់ឆ្នាំរោងលក់កាហ្វេរនៅចុងច្រាំង ផ្លូវ៣៦៩ របស់លោក ប៉ែន សារិទ្ធ នៅជាប់មាត់ច្រាំទន្លេ តែងតែបានស្រុតដី បណ្តាលអោយបាក់រោងលក់កាហ្វេ តែមិនបណ្តាលគ្រោះថ្នាក់អ្វីទេ ។

អត្ថបទដែលជាប់ទាក់ទង