នាយសាន ម៉ៅទទួលមរណៈភាពហើយ នៅប្រទេសថៃ នាព្រលប់នេះ
ភ្នំពេញ៖ លោកពូ សាន ម៉ៅ ហៅ នាយសេដ្ឋីអ៊ូរ៉ាន់ បានទទួលមរណៈភាពហើយ នៅក្នុងមន្ទីពេទ្យប្រទេសថៃដោយរោគាពាធ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃពុធ ៤កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២០៥៦៣ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។
ដោយសាររាងកាយមិនអាចតស៊ូជាមួយជំងឺបានទៀត តារាកំប្លែងនាយ សាន ម៉ៅ បានទទួលមរណភាពនៅមុននេះបន្តិចនៅមន្ទីរពេទ្យឧប៊ុនប្រទេសថៃ។
នេះបើតាមការអោយដឹងពីសិល្បករលោក អឹម ជីវ៉ា។
សូមបញ្ជាក់ថា តារាកំប្លែងលោក ធូ ចំរ៉ុង ហៅ សាន ម៉ៅ ជាតារាកំប្លែងមានឈ្មោះបោះសំឡេងងនៅក្នុងប្រទេសកម្ពុជា និងបានធ្លាក់ខ្លួនឈឺធ្ងន់សន្លប់ស្តូកស្ដឹងជាច្រើនខែមកហើយ។ ដោយសារការព្យាបាលនៅកម្ពុជាមិនធូរស្រាល ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេស ហើយបានទទួលមរណៈភាព។
ប្រភពពីលោកអុឹម ជីវ៉ាដដែលបានឲ្យដឹងថាសពរបស់នាយសានម៉ៅសាច់ញាតិត្រៀមដឹកតាមរថយន្តពីប្រទេសថៃមកកាន់រាជធានីភ្នំពេញតម្កល់ធ្វើបុណ្យនាគេហដ្ឋានខាងត្បូងវត្តព្រែកប្រាខណ្ឌច្បារអំពៅ។នេះជាការបាត់បង់សិល្បករផ្នែកកំប្លែងនិងជាអ្នកលេងល្ខោនបាសាក់ដ៍ជំនាញមួយរបស់កម្ពុជា៕