ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ាណែត ៖ សូមផ្ញើរជូន​លោក​ ស​ម រង្ស៊ី

89

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ លោកហ៊ុន ម៉ាណែត កូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរថា ការបំភ្លឺរបស់អ្នកស្រី Emily V. Zeerberg អ្នកនាំពាក្យស្ថានទូត​អាមេរិ​ក ទាក់ទងនឹងលក្ខខណ្ឌ នៃការផ្តល់សញ្ញាបត្រឲ្យនិស្សិត​ទាំងអស់ ដែលបញ្ចប់ការសិក្សា នៅគ្រឹះស្ថានឧត្តមសិក្សារបស់ស​ហ​រដ្ឋអា​មេរិក ដែលមិនប្រកាន់ប្រទេ​សកំ​ណើត​ ពោលគឺគ្មានការរើស​អើង រវាងនិស្សិតអាមេរិក និងនិស្សិតបរទេសទេ។

លោកហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំសង្ឃឹ​មថា លោកនឹងឲ្យតម្លៃដល់​ការបំភ្លឺ របស់អ្នកនាំពាក្យរបស់ស្ថានទូត​អា​មេរិក​ ដែលចេញការពារត​ម្លៃ នៃប្រព័ន្ធ​អប់​រំសហរដ្ឋអាមេរិក ជាពិសេសគ្រឹះស្ថានថ្នា​ក់ឧ​ត្តម​សិក្សាល្បី​ៗ របស់​អាមេរិ​ក ហើយសង្ឃឹមថា លោក​ សម រង្ស៊ី នឹងមិនចាត់ទុកកា​រប​កស្រាយ របស់អ្ន​កនាំ​ពាក្យស្ថាន​ទូតអាមេរិក ជាការបកស្រាយក្លែងក្លាយ​ ​ឬជាការបកស្រាយការទូត នោះទេ “។

អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងប្រាប់កាសែតក្នុងស្រុកថា អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបាន​សញ្ញា​បត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ។

លោកស្រី បញ្ជាក់បន្ថែថា៖ គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មា​នគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត។

លោកហ៊ុន ម៉ាណែត បានបន្តថា ពាក្យថា មិនចាំបាច់ភ្នាល់ គឺមានន័យស្មើនិង មិនហ៊ានភ្នាល់ ។ កាលពីម្សិលមិញ ខ្ញុំបានចោទសួរទៅលោក សម រង្ស៊ី ថាតើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ។

សូមអរគុណលោក សម រង្ស៊ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពី កម្រឹតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក។

លោក សម រង្សី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេ គឺមានន័យស្មើនឹងលោក សម រង្ស៊ី មិនហ៊ានភ្នាល់ !!! ពោលគឺមិនហ៊ានចេញមុខការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ។

ការនិយាយថា មិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរប្រធានបទពីការការពារអំណះអំណាង របស់លោកចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថា ជាវិធីសាស្ត្រដកថយដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ។

ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៊ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ។ សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ ៕

អត្ថបទដែលជាប់ទាក់ទង