ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខត្រង់ស្ពានស្ទឹងសំរោងទាំងស្រុងហើយ

280

ខេត្តព្រះសីហនុ៖ជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចលើផ្លូវជាតិលេខ៤ តំបន់ស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ គិតត្រឹមម៉ោង ១៧:៤០នាទីល្ងាចថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ២០១៨នេះ។

នៅពេកនេះស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចផ្លូវជាតិលេខ៤ នៅស្ទឹងច្រាល និងស្ទឹងសំរោង ខណៈនេះទឹកបានលិចស្ពានស្ទឹងសំរោងទាំងស្រុងហើយ។

តាមមន្ដ្រីមូលដ្ឋានបានឱ្យដឹងថា វេលានេះទឹកភ្លៀងជន់លិចស្ពានស្ទឹងសំរោងទាំងស្រុង ហើយភ្លៀងនៅតែបន្ដធ្លាក់ កម្ពស់ទឹក ឡើងដល់ ៧ម៉ែត្រ ១០ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍ទងស្រុង នៅតំបន់ទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង