ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាងហែលទឹកស្តាតអូឡាំពិក សម្រេចបានជាង៩៥ភាគរយហើយ

467

 

       ភ្នំពេញ៖ការជួសជុលនិងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិមកទល់ពេល​នេះ សម្រេចបានប្រមាណជា៩៥ភាគរយហើយនេះបើតាមការអះអាងពីក្រុមហ៊ុនដែលទទួល សាងសង់និងជួសជុល ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានចុះ ទៅត្រួតពិនិត្យមើលពីលទ្ធផលនៃការសាងសង់ និងជួសជុលនាល្ងាចថ្ងៃទី៤តុលាដោយ អម​ដំណើរមានលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ។

ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអះអាងថានៅសល់ការងារច្រើនណាស់ ដែលត្រូវធ្វើមិនអាច ហើយតាមការគ្រោងដែលថាត្រូវបញ្ច​ប់​នាចុងខែតុលានេះទេ ។

លោកប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថាលោកស្នើសុំឲ្យក្រុមហ៊ុនសៀងហៃខនត្រាក់សិនគ្រុបដែលជាក្រុមហ៊ុន ទទួលសាងសង់ផ្លូវនៅកម្ពុជាហើយក្រុមហ៊ុននេះក៏ធ្លាប់សាងសង់អាងហែលទឹកជាច្រើនកន្លែងនៅក្នុងប្រទេសចិនក៏ដូចជានៅបណ្ដាប្រទេសផ្សេងៗ ដើម្បីស្ដារពង្រីកអាងហែលទឹកអូឡាំពិកយើងនេះ ដោយត្រូវចំណាយជាង២លានដុល្លារ។

លោកបន្តថា ពីដើមអាងអូឡាំពិកយើងនេះមានតែប្រាំបីខ្សែបន្ទាត់ទេ តែឥឡូវពង្រីក បា​ន១០ខ្សែបន្ទាត់ដូចអាងហែលទឹកនានានៅលើពិភពលោកដែរ ។ អាងកែលម្អថ្មីនេះ មានទំហំ២៥ម៉ែត្រគុណនឹង៥០ម៉ែត្រ ពីដើមតែ៥០ គុណនឹង២០ម៉ែត្រទេ តែពេលនេះ៥០ គុណនឹង ២៥ ម៉ែត្រ គឺត្រូវតាមស្តង់ដារអន្តរជាតិថ្មី ហើយកន្លែងលោតទឹក ក៏បានពង្រីកថ្មីដែរ។

ក្រៅពីនេះយើងក៏បានស្នើឲ្យក្រុមហ៊ុនជួសជុលអគារស្នាក់នៅសម្រាប់ក្រុមជម្រើសជាតិ បានចំនួន ៥៥ នាក់ផងដែរ។ ក្រៅពីនេះមានកន្លែងអាហារដ្ឋាននិងចង្ក្រានបាយ ព្រោះថាកីឡាហែលទឹកនេះ បើគ្មានការហូបអាហារគ្រប់គ្រាន់ឮនិងកន្លែងស្នាក់នៅត្រឹមត្រូវទេនោះគឺពិបាកក្នុងការដណ្តើមមេដាយណាស់។ហើយទន្ទឹមនេះ ក៏យើងបានសាងសង់អោយមានបន្ទប់ហាត់កម្លាំងកាយសម្បទាសម្រាប់ទុកឲ្យកីឡាករហ្វឹកហាត់ព្រោះថានៅក្នុងកីឡាហែលទឹកនេះ ពីដើមយើងហាត់តែក្នុងទឹកទេ តែឥឡូវនេះគឺត្រូវហាត់នៅលើគោកផងនិងក្នុងទឹកផង ។

ប៉ុន្តែយ៉ាងណា បន្ទាប់ពីត្រួតពិនិត្យមើលនេះ លោកទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកី​ឡាហែលទឹកស្ម័គ្រចិត្ត បានស្នើសុំឲ្យក្រុមហ៊ុនកែលម្អទីកន្លែងមួយចំនួន ដូចជាបន្ទប់បញ្ជា របងដែកនិងប៉ាណូទូរទស្សន៍LED សម្រាប់លទ្ធផលក៏ត្រូវតែប្ដូរដាក់ឲ្យបានធំជាងមុននិងអាច ដាក់LED ដាក់ពិន្ទុនេះ នៅកន្លែងអាងលោតទឹកខាងត្បូងមួយទៀត ។

នៅកន្លែងអង្គុយទស្សនាក៏ត្រូវតែកែលម្អទៀតដោយត្រូវដាក់ថ្ម ដុះរំលេចដោយពណ៌ខៀវ ក្រហម ស កន្លែងជណ្តើរកណ្តាល ។ សរុបមកការ សាងសង់មកទល់ពេលនេះ គឺនៅច្រើនដែលតាមគម្រោងដែលថា ចុងខែតុលានេះនឹងចប់សព្វគ្រប់នោះគឺមិនអាចហើយទេ ។

សូមបញ្ជាក់ថាការជួសជុលនិងសាងសង់អាងហែលទឹកនេះគម្រោងចំណាយរយៈពេលពី៧ទៅ៨ខែ ដោយចាប់ដំណើរការជួសជុល និងសាងសង់ពីខែវិច្ឆិកាឆ្នាំ២០១៨ ហើយនឹងគ្រោងបញ្ចប់ការជួសជុលជាផ្លូវនាចុងខែតុលាឬ ដើមខែវិច្ចិកា ឆ្នាំ២០១៩ ។ នេះតាមការបញ្ជាក់ប្រាប់របស់លោកហែមគិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក កាលពីចុងខែសី​ហាកន្លងមក។ កាលណោះ លោកហែម គិរី បាននិយាយថា តាមពិតយើងគ្រោងបញ្ចប់ចុងខែកញ្ញាទេ ដោយសារតែយើងត្រូវការផ្លាស់ប្តូរបច្ចេកទេសមួយចំនួនទើបបញ្ចប់ដើមខែវិច្ចិកាវិញ​។ ឈ្នាន់សម្រាប់លោតទឹកត្រូវធ្វើថ្មីឡើងវិញទំាងអស់ តាមស្តង់ដារអន្តរជាតិ។ការជួសជុល​ថ្មីនេះចំណាយថវិកាអស់ជាង២លានដុល្លារសហរដ្ឋអាមេរិក ។

ទោះជាយ៉ាងណាក៏លោកទេសរដ្ឋមន្រ្តីស៊ុនចាន់ថុលប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានមានប្រសាសន៍ថា បើតាមលោកគិតមើលឃើញគឺថា ខែធ្នូ ក៏ប្រ​ហែលជាមិនទាន់ចប់ផង តែយ៉ាងណាលោកបញ្ជាក់ថាធ្វើហើយលឿនកាលណាគឺល្អកាលហ្នឹង ដើម្បីឆាប់ដាក់ឲ្យដំណើរការឡើងវិញសម្រាប់ឲ្យកីឡាករកីឡាការិនីកម្ពុជា ធ្វើការហ្វឹកហាត់ក្នុងការត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ៕

 

អត្ថបទដែលជាប់ទាក់ទង