ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​​ជំ​នាញ​ប្រ​ឆាំង​​គ្រឿង​ញៀន​ បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើ​ប្រា​ស់ ​​សារធា​តុ​ញៀ​ន​ ឃាត់ខ្លួន​ជនសង្ស័យ​​​៩​នាក់​

53

​កំពង់ចាម​ ៖​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំ​ង​​គ្រឿងញៀ​ន​ ជាមួយ​ជំនាញ​ស្រុ​ក​​ជើង​ព្រៃ​ ស្រុក​បា​ធា​យ​ និង​ជំនាញ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​មុខកំពូ​ល​ ដឹកនាំ​ដោយ​លោ​ក​​វរសេ​នីយ៍ទោ​​ ជីវ​ សេង​រស់​ នាយការិយាល័យ​ប្រឆាំង​​គ្រឿ​ងញៀន​​ បើក​​កិច្ច​ប្រតិបត្តិការ​ចុះ​ប​ង្រា្ក​​​ប​ករ​ណី​ជួ​ញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​​នូ​វ​សា​រធាតុ​​ញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​​​៩​​នាក់​ ស្ថិត​នៅ​ចំណុច​​ ​ភូមិ​​ស​​ង្កើ​ប​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​​ ​កាលពី​​នៅ​​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​ ។​

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួ​ន​រួ​ម​​​​មាន​ ៖​
១-​ ឈ្មោះ​ ជី​ម​ រ៉ា​ម៉​ន​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ ស​ង្កើ​ប​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
២-​ឈ្មោះ​ យុទ្ធ​ ឈី​ត​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​ ១៩​ ឆ្នាំ​ រស់នៅ​ភូមិ​ ស​ង្កើ​ប​ ឃុំ​ សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៣-​ឈ្មោះ​ លុយ​ សុភា​រ័​ត្ន​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​២៥​ឆ្នាំ​ រ​ស់នៅ​​ភូមិ​​ភ្នំ​​ដិ​ល​ ឃុំ​ តាំង​ក្រាំង​ ស្រុក​បា​ធា​យ​​ ខេត្តកំ​ពង់ចា​ម​
៤-​ ឈ្មោះ​ យឺន​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូ​មិ​​តា​​បែក​ ឃុំ​សំបូរ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៥-​ឈ្មោះ​ជុំ​ ថា​នុ​ត​ សញ្ជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នំ​ធំ​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៦-​ឈ្មោះ​ស៊ឹ​ម​ ណ​យ​ សញ្ជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នំ​ធំ​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៧-​ឈ្មោះ​ផា​ន​ នី​ដា​ សញ្ជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ធំ​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៨-​ឈ្មោះ​សែ​ម​ ចិន្តា​ សញ្ជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នំ​ធំ​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​
៩-​ឈ្មោះ​ ជុំ​ ពិសី​ សញ្ជាតិ​ខ្មែរ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នំ​ធំ​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​។​

​រឹបអូស​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ សង្ស័យ​ជា​ថ្នាំ​ញៀន​ចំ​នួ​ន​១​៨​​កញ្ច​ប់​,​ ធំ​៣​កញ្ចប់​ មធ្យម​៤​កញ្ចប់​ តូច​១១​កញ្ចប់​,​ ម៉ូតូ​ចំនួ​ន​ ៤​គ្រឿង​​ ទូរ​ស័ព្ទ​​ដៃ​​ចំនួន​ ១០​គ្រឿ​ង​ និង​ ដាវ​ចំនួន​ ២​ដើម​៕

អត្ថបទដែលជាប់ទាក់ទង