នាវាដាក់គ្រាប់បែក(ពង្រាយ)-Nampo របស់កូរ៉េ អាចផ្ទុកបាន៥០០គ្រាប់
ភ្នំពេញ៖ នាយទាហានទ័ពជើងគោកជំនាន់០៣ នៅថ្ងៃទី៥ខែតុលានេះ បានផ្សាយព័ត៌មានលើហ្វេសប៊ុកថា
នាវាដាក់គ្រាប់បែក(ពង្រាយ)-Nampo ជានាវាជំនាន់ក្រោយរបស់នាវា-Wonsan របស់កូរ៉េខាងត្បូង
ជានាវាដែលអាចការពារខ្លួនបានគ្រប់ទិស មិនថាក្រោមទឹក លើទឹក ពីលើអាកាស និងអាចពង្រាយគ្រាប់បែក តាមយុទ្ធវិធីការពារ បានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស របស់កូរ៉េ ដែលកសាងនៅផែហ៊ុនដាយ
Nampo មានប្រវែង១១៤ម៉ែត្រ ទទឹង១៧ម៉ែត្រ ទម្ងន់បើកបរក្នុងទឹក៤០០០តោត បំពាក់ដោយប្រព័ន្ធ KVLS (Vertical Launch Version របស់កូរ៉េ) KSAAM (Multi Ammunition Softskill System) និង TACM (Torpedo Acoustic Countermeasures) និងមានបំពាក់រ៉ាដាកម្រិតចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ Multibeam 3D
ជានាវាប្រកបដោយគុណភាព សម្រាប់នាវាកម្រិតមធ្យម តាមការសន្និដ្ឋាននាវាកម្រិតមធ្យមបទដ្ឋាននេះ អាចផ្ទុកគ្រាប់បែកបាន ៥០០គ្រាប់ ហើយមានប្រព័ន្ធបញ្ជាគ្រប់គ្រងគ្រាប់បែក ដោយកុំព្យូទ័រថែមទៀតផង៕