ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាស្ត្រាចារ្យ​ទូទាំង​ប្រទេស​ ​ត្រូវ​​ខិតខំ​ប្រឹងប្រែង​​បន្ត​អភិវឌ្ឍ​ន៍សម​ត្ថ​ភាព​ប​ន្ថែម​ទៀត ដើម្បី​ដើរ​ទាន់​បច្ចេកវិ​ទ្យា​​ឌីជី​ថល ដែល​កំពុង​រីកចម្រើន​ឥត​ឈ​ប់​ឈរ

50

 

ភ្នំពេញ៖ សម្ដេច​ក្រឡា​ហោម​ ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី អញ្ជើញជាអធិបតី ពិធីអបអ​រសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “​គុណ​ភាព​គ្រូជាមូ​លដ្ឋា​នគ្រឹះ នៃ យុគសម័យឌីជីថល”​ ​នាព្រឹកថ្ងៃ​សៅរ៍ ទី៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ​។

សម្តេចក្រឡាហោម បាន​មាន​ប្រសាសន៍​ថា “ថ្វីត្បិត​បច្ចេកវិទ្យា​​មាន​ភាព​រីក​ចម្រើន ​​តែ​មិន​ទាន់​​អាច​ជំនួស​តួនាទី​គ្រូ​​​បង្រៀន​​បាន​​នៅ​ឡើយ” ដែល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​តួនា​ទី​​ដ៏​​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​គ្រូ​បង្រៀន ក្នុង​ការ​​ផ្ទេ​រ​ចំណេះ​​ដឹ​ង​ដ​ល់​មនុ​ស្ស​​ពី​មួ​យ​​ជំនាន់​ទៅ​មួយ​ជំនាន់។

ក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​​ដ​ល់​លោ​ក​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ​ទូទាំង​ប្រទេស​ ​ត្រូវ​​ខិតខំ​ប្រឹងប្រែង​​បន្ត​អភិវឌ្ឍ​ន៍សម​ត្ថ​ភាព​ប​ន្ថែម​ទៀត ដើម្បី​ដើរ​ទាន់​បច្ចេកវិ​ទ្យា​​ឌីជី​ថល ដែល​កំពុង​រីកចម្រើន​ឥត​ឈ​ប់​ឈរ ​ដើម្បី​យក​ចំណេះ​ដឹង​ដែ​ល​ទ​ទួល​បាន​ ទៅ​បង្រៀន​ដល់​សិស្សានុសិស្ស​​ជា​​បន្ត​ទៀត សំដៅ​កសាង​ធនធា​ន​​មនុ​ស្ស​ប្រក​ប​​ដោយ​គុ​ណភាព សមត្ថភាព​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុ​វជន និង​កីឡា ក្នុង​ឱកាស​នៃ​​កា​រ​ថ្លែង​សន្ទរកថា​ស្វាគមន៍ បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រមុខ​រា​ជ​រដ្ឋាភិបា​ល​​កម្ពុជា ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​និច្ចកាល តែងតែ​យក​ចិត្ត​​​ទុកដា​ក់​វិ​និយោ​គ​តា​ម​គ្រប់​​រូបភាព ដល់​វិស័យ​អប់រំ ជួយ​សម្របសម្រួល និង​គាំទ្រ​ដល់​កំណែទ​ម្រ​ង់​វិ​ស័យ​​អប់រំ​។

លោក​ក៏​បាន​ថ្លែង​អំណរ​គុ​ណ​​ដល់​​ថ្នាក់​​ដឹ​កនាំ​ក្រសួង​ មន្ត្រី​អប់រំ​គ្រប់​លំដាប់​​​ថ្នាក់ លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស និស្សិត និង​យុវជន​គ្រប់​រូប ដែល​បា​ន​​ចូល​រួម​​យ៉ា​ង​សក​ម្ម​ក្នុ​ង​កំ​ណែទម្រ​ង់​កន្លង​មក និង​នា​ពេល​ខាងមុ​ខ។ ក្រសួង​អប់រំ ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​គុណភាព​​​គ្រូ​ប​ង្រៀន​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អ​ប់​រំ​បែ​ប​ឌីជី​ថល។

សូម​ជម្រាប​ថា ទិវា​គ្រូ​បង្រៀ​ន ត្រូវ​បាន​រៀប​​ចំ​ឡើង​នា​​ថ្ងៃ​ទី​៥ ខែ​តុលា ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​បំផុស​ឡើង​វិញ​នូវ​​​វប្បធ​ម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំងឡា​យ ឱ្យ​រំលឹក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​​​របស់​​គ្រូ​​បង្រៀ​ន​នៅ​​ទូទាំ​ង​ប្រទេស ដែល​ពួកគាត់​ជា​រៀ​ម​ច្បង​​ក្នុង​ការងារ​អប់រំ បណ្ដុះបណ្ដាល ធនធាន​មនុស្ស សម្រា​ប់​​ការពារ កសាង និង​អភិវឌ្ឍ​​ន៍មាតុភូ​មិ​​លើ​គ្រ​ប់​វិស័យ ​ព្រមទាំង​បាន​ និង​កំពុង​បំពេញ​ការងា​រ​​ជា​​អ្នក​អប់រំ និង​ជា​​អ្នក​ផ្ទេរ​​ចំ​ណេះ​ដឹ​ង​​ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា ទិវា​គ្រូ​បង្រៀន​ដោយ​ត្រូ​វ​​បាន​​ផ្ដួច​ផ្ដើម​ជា​​លើក​​ដំបូង​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ ទី​៣ ខែ កញ្ញា ឆ្នាំ​១៩៩៧ ដោយ​កំណត់​យ​ក​ ថ្ងៃ​ទី ៥ ខែ​តុលា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិ​វា​​គ្រូបង្រៀ​ន​​នេះ៕

អត្ថបទដែលជាប់ទាក់ទង