ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ១៥៥នាក់

42

 

 ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងកាលពីព្រឹកថ្ងៃទី០៥​ ខែ តុលា ឆ្នាំ ២០១៩នេះ​​ អំពីគម្រោងសុវត្ថិភាពចរាចរណ៍ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ លោក ខឹម សុផល មន្ត្រីគម្រោង​ សហការជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហមកម្ពុជា​ចំនួន១១នាក់ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករ​ កម្មការិនីចំនួនប្រមាណ១៥៥នាក់​ (ស្រី៩៥នាក់)​ នៅរោងចក្រ បាយ័ន ហ្គាមែនហ្វាក់ធេីរី ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។ ដែលកម្មវិធីនេះបានការជួយឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ។ 

គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖

១-​ ផ្តល់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករ​ កម្មការិនី​ តាមរោងចក្រក្នុងរាជធានីភ្នំពេញ​ ។ 

២-​ ដេីម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នប្រជាពលរដ្ឋ​ ជាពិសេសកម្មករ​ កម្មការិនី​ ពេលដែលធ្វេីដំណេីរទៅណាមកណា​ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពេលដែលបេីកបរ​ ឬជិះ​រថយន្ត​ ម៉ូតូ​ ត្រូវតែគិតពីសុវត្ថិភាពខ្លួនឯង​ ។ 

៣-​ ដេីម្បីផ្តល់ជាសារសំខាន់ៗព្រោះអាចជួយ ទប់ស្កាត់អត្រាស្លាប់​ និងរបួសធ្ងន់ធ្ងរ​ នៅពេលដែលមាន គ្រោះថ្នាក់ចរាចរណ៍កេីតឡេីង​ សារទាំងនោះរួមមាន៖

-ការពារជីវិត​អ្នក​ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ​ ពេលកំពុងធ្វេីដំណេីរតាមម៉ូតូ​ ឬកង់

-ការពារជីវិត​អ្នក​ និងអ្នកដ៏ទៃ​ ពិសារគ្រឿងស្រវឹង​ កុំបេីកបរ! 

-ការពារជីវិត​អ្នក​ និងអ្នកដ៏ទៃ​ កុំបេីកបរហួសល្បឿន ដែលច្បាប់បានកំណត់! 

អត្ថបទដែលជាប់ទាក់ទង