ប្រកួតប្រជែង ស្នាដៃវីដេអូអប់រំ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាលើកដំបូង
ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែង ស្នាដៃវីដេអូអប់រំប្រឆាំង នឹងព័ត៌មានក្លែងក្លាយ។
ក្រសួងព័ត៌មានសូមជូនដំណឹងដល់សាធារណជន សិស្ស និស្សិត ជាពិសេសយុវជនទាំងអស់ជ្រាបថា គណៈកម្មការ
រៀបចំការប្រកួតប្រជែងស្នាដៃវីដេអូអប់រំ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នឹងរៀបចំការប្រកួតប្រជែង ស្នាដៃវីដេអូអប់រំខ្លី (រយៈពេល ៥ នាទី ប្រឆាំងនឹងព័ត៌មានក្លែងក្លាយលើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការប្រឌិត ព័ត៌មានក្លែងក្លាយ ជះឥទ្ធិពលដល់សង្គម។
បេក្ខជនជ័យលាភីនឹងទទួលបាន៖ – លេខ ១ ទទួលបានពានរង្វាន់ វីដេអូអប់រំប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន និងថវិកាចំនួន ៤,០០០,០០០ (បួនលាន) រៀល។
– លេខ ២ ថវិកាចំនួន ៣],០០០,០០០ (បីលាន) រៀល។
– លេខ ៣ ថវិកាចំនួន ១,៥០០,០០០ (មួយលានប្រាំសែន) រៀល។
សាធារណជន សិស្ស និស្សិត ជាពិសេសយុវជន ដែលមានបំណង ចូលរួមប្រកួតប្រជែង សូមធ្វើប្រវត្តិរូបសង្ខេប រួមជាមួយនឹងខ្លឹមសារអត្ថបទ ដែលគ្រោងផលិតវីដេអូអប់រំ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬសារអេឡិចត្រូនិក chhorLavy8Blogrrall.com ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៩ ដើម្បីគណៈកម្មការពិនិត្យ និងវាយតម្លៃជម្រុះដំបូង៕