ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបករណី​បង្ខាំង​មនុស្ស​ជនជនជាតិចិន ដោយឃាត់​ខ្លួន​ ជន​សង្ស័យ​ចំនួន​ ៧នាក់

71

 

 

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្រ្កាប ករណីបង្ខាំងមនុស្ស (ជនជាតិ​ចិន)​ នៅក្រុម១២​ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ​ម្តុំរោងចក្រ RCI ឃ្លាំងលើ ដោយឃាត់​ខ្លួន​ ជន​សង្ស័យ​ចំនួន​ ៧នាក់។

លោក ម៉ាង ស៊ីណេតអភិបាលខេត្តស្តីទី ខេត្តព្រះសីហនុសហការជាមួយនិងលោក ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក ហួត វិចិត្រព្រះរាជអាជ្ញារងខេត្ត សាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះឡោមព័ទ្ធផ្ទះល្វេងមួួយកន្លែង រួចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងករណីបង្ខាំងមនុស្សខុសច្បាប់ចំនួន០៧នាក់ និងបានប្រើទារុណកម្មសាហាវឃោឃៅទៅលើជនរងគ្រោះជាង១០នាក់​​ នៅម្តុំផ្លូវបេតុងរោងចក្រRCI ស្ថិតក្នុងក្រុម១២ ភូមិ០៣ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមានប្រសាសន៍ថា ជាបឋមសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់។
*ដកហូតបានវត្ថុតាង រួមមាន៖
-ទូរសព្ទ០៦គ្រឿង
-ខ្នោះដៃចំនួន១០
-ខ្នោះជើងចំនួន៤
-ស្រោមខ្នោះចំនួន៤
-ក្រណាត់រំមុខចំនួន២
-កាំបិតបុ័ងតោចំនួន១
-កំប៉ុងហ្គាសចំនួន២៥
-លិខិតឆ្លងដែនចំនួន១
-កិច្ចសន្យាជួលផ្ទះចំនួន១
-អត្តសញ្ញាណបណ្ណ័ជនជាតិចិនចំនួន១ច្បាប់។
បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្សយ័និងវត្ថុតាំងបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់ច្បាប់។

អត្ថបទដែលជាប់ទាក់ទង