ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩

52

 

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តភារកិច្ចរបស់ក្រុមការងារ គណៈកម្មាធិការកណ្ដាលចុះជួយខេត្ត ស្វាយរៀង ដំណាក់កាលទី៧លើកទី៣និងទិសដៅអនុវត្តបន្តដំណាក់កាលទី ៧ លើកទី៤  កាលពីថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង។

    ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យទាំងការងាររដ្ឋបាល និងការងារគណបក្ស។

    លោកជំទាវបានបន្តទៀតថា សម្រាប់ខេត្តស្វាយរៀងវិញ យើងត្រូវបន្តពង្រឹង នូវការងារកសាងបក្សគ្រប់លំដាប់ ការងារឃោសនា អប់រំ ការងារបណ្តុះបណ្តាលមន្ត្រី ការងារត្រួត ពិនិត្យបក្ស ដែលជាការសំខាន់បំផុត ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត ។

    លោកជំទាវក៏បានស្នើឲ្យ គណៈចលនាសហជីព គណៈចលនាមហាជន គណចៈលនាស្ត្រី គណៈចលនាយុវជន រួមជាមួយអង្គការតូចៗផ្សេង រួមគ្នាធ្វើសកម្មភាពឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ។ 

   លោកជំទាវបានបន្តទៀតថា ជោគជ័យសព្វថ្ងៃនេះកើតចេញពីការបំពេញការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងក្រុមការងារថ្នាក់មូលដ្ឋាន បានសហការគ្នាបានយ៉ាងល្អក្នុងការបំពេញនូវតម្រូវការ ក៏ដូចជា ការឆ្លើយនឹងនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងជោគជ័យនោះផងដែរយើងក៏ត្រូវគិតអំពីបញ្ហាយុវជនបន្តវេន និងត្រូវគិតអំពីការពង្រឹងការកសាងបក្ស រក្សាចាស់បង្កើតថ្មីផងដែរ ដែលជាចំណុចដែលមិនអាចខ្វះបាន ។

 ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណ បក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះ ព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះ ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ តបតាមការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង