រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លេីកទី៣
នៅវេលាម៉ោង ៨:០០នាទី ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លេីកទី៣ នីតិកាលទី៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានរបៀបវារៈចំនួន៤ រួមមាន÷ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់។ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។និង ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។