កុមារីរងគ្រោះ ក្នុងករណីរំលោភ ដែលបានវាយតបទៅលើជនល្មើស ចាប់ផ្តើមជាសះស្បើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ អង្គការ Child Protection Unit (CPU) នៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ បានផ្សាយព័ត៌មានថា បច្ចុប្បន្នភាពក្មេងរោងគ្រោះអាយុ៩ឆ្នាំ ក្នុងករណីរំលោភ និងប៉ុនប៉ងសម្លាប់កំពុងតែមានភាពប្រសើរឡើងវិញ នៅក្នុងមន្ទីរពេទ្យ។
អង្គការ CPU បានឲ្យដឹងទៀតថា គ្រូពេទ្យបានប្តូរនាងចេញពីបន្ទប់សង្គ្រោះបន្ទាន់ ហើយនាងមិននៅក្នុងស្ថានភាពធ្ងន់ធ្ងរទៀតទេ។ យើងសូមថ្លែងអំណរគុណដល់បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដែលបានធ្វើការសង្គ្រោះជីវិតក្មេងនេះ ហើយនិងមន្ត្រីការពារកុមារទាំងអស់គ្នា ដែលបានទៅពិនិត្យមើលស្ថានភាពនាងជារៀងរាល់ថ្ងៃ។
ក្មេងនេះគឺជាអ្នកតស៊ូ ហើយយើងជឿជាក់ថានាងនិងបន្តការជាសះស្បើយឡើងវិញ។
ករណីរំលោភ និងប៉ុនប៉ងសម្លាប់ទៅលើកុមារអាយុ ៩ឆ្នាំ។ ជនសង្ស័យអាយុ ១៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។
សូមបញ្ជាក់ថា នៅរសៀលម៉ោង១៦:៣០ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅស្រុកឈូក ខេត្តកំពត មានក្មេងប្រុសអាយុ ១៤ឆ្នាំ បានរំលោភទៅលើកុមារីអាយុ ៩ឆ្នាំ រួចប៉ុនប៉ងសម្លាប់ដោយប្រើកាំបិតប៉័ងតោ ហើយរត់គេចខ្លួនពេលមានការរំខាន។
ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីព្យាបាលរបួសដែលអាចប៉ះពាល់ដល់អាយុជីវិត។
នគរបាលខេត្តកំពត ក្នុងកិច្ចសហការជាមួយ កងរាជអាវុធហត្ថ និងអង្គភាពការពារកុមារ បានផ្តើមការស៊ើបអង្កេត និងរុះរកជនសង្ស័យ។ នៅវេលាម៉ោង៧ ថ្ងៃដដែល ជនសង្ស័យដែលជាក្មេងប្រុសអាយុ ១៤ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ជនសង្ស័យត្រូវបានមន្ត្រីសមត្ថកិច្ចសួរចម្លើយ ហើយបានសារភាពពីបទល្មើស និងអាចបញ្ជូនចូលតុលាកានៅក្នុងថ្ងៃនេះ។
ជនរងគ្រោះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា។ អង្គភាពការពារកុមារកំពុងតែផ្តល់ជំនួយដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
“ដោយមើលទៅលើស្នាមរបួសរងការពារខ្លួនដែលមាននៅលើជនរងគ្រោះ ខ្ញុំអាចថានាងបានវាយតបបានល្អណាស់ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ នាងមានភាពតស៊ួខ្លាំងណាស់ ហើយជាមួយជំនួយគ្រប់គ្រាន់នាងនឹងជៀសផុតពីការស្លាប់។ ដូច្នេះនាងនឹងទទួលនូវជំនួយអ្វីទាំងអស់ដែលយើងអាចផ្តល់បាន។”
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ កើតឡើងនៅចំណុចស្រែជោគ ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនសង្ស័យឈ្មោះ នី កែវ ភេទប្រុស អាយុ14ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកើតហេតុ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ឈ្មោះ ចន្ថា ស្រីពៅ ភេទស្រី អាយុ9ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកើតហេតុ ។ ជនសង្ស័យបានប្រើហឹង្សា យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ មុននិងក្រោយពេលចាប់រំលោភសេពសន្ថវៈ។
ករណីនេះ បណ្តាលឲ្យជនរងជនរងគ្រោះរងបួស នៅលើផ្ទៃមុខ និងក ជាច្រើនកាំបិត រងបួសធ្ងន់ ។ បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយធ្វើកម្មភាពរួច ជនសង្ស័យបានបន្សល់កាំបិតប៉័ងតោមួយ នៅកន្លែងកើតហេតុ ហើយត្រូវសមត្ថកិច្ច ចាប់ខ្លួន ៕