ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គ​លិ​កខារ៉ា​អូខេ​ថៅកែចិន​ នៅក្រុងបាវិត ជាង២០នាក់សង្ស័​យពុ​លមី និ​ងបន្លែ ដោយសារខ្វះអនាម័យ

62

 

ខេត្តស្វាយរៀង៖ បុគ្គលិកខារ៉ាអូខេមានប្រុសមាន​ស្រី​យីហោ ហ្វាងថាងល៊ាំងហ្វាន់​ស័រ ចំនួន២៤នាក់ ក្នុង​នោះមាន​ជនជា​តិចិន៤នាក់ បានពុលមី ប្រកាច់ក្អួតចង្អោរ វិ​លមុខ បញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជ​ន​មួយ នៅក្រុ​ងបា​វិត។

ករណីសង្ស័យថាពុលមីនិង​បន្លែនេះ​ បានកើតឡើងនាវេលាម៉ោង១និង​៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុច​ខារ៉ា​អូខេថៅ​កែចិ​នយីហោ ហ្វាងថាងល៊ំាងហ្វាន់ស័រ ក្នុងបរិវេណកាស៊ីណូ lasvigassun ស្ថិតក្នុងភូមិ​បាវិ​តកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

​បើតាម​ការឲ្យ​ដឹងពី​បុគ្គ​លិកម្នាក់ ឈ្មោះ ម៉ន សាកាន ភេទស្រី អាយុ៤៨ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ​កា​រណ៍​នេះ មា​នបុ​គ្គលិកនៅ​ក្នុងខារ៉ា​អូ​ខេខាងលើ បាននាំគ្នាហូបមីលាយជាមួយ​ស្ពៃ​ជើង​ទាក្រោយពី​ហូប​រួច បានប្រមាណជាង​១​ម៉ោង​ បាន​ធ្វើទុក្ខ ក្អួតចង្អោរ វិលមុខ ថប់ដង្ហើម ​ដោយឃើ​ញអា​ការៈបុ​គ្គលិកមិនស្រួលខ្លួនបែបនេះ មេ​កាខា​​រ៉ាអូខេ ក៏បញ្ជូនមកសង្គ្រោះបន្ទាន់​ នៅគ្លីនិកឯកជនមួយកន្លែ​ង នៅក្រុ​ងបាវិត​តែម្ត​ង។

ប្រភពបានបន្តទៀតថា​ ​រហូតមកដល់វេលាម៉ោង២រសៀ​ល​ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បុគ្គលិកចំនួន១៤​នា​ក់ បា​នចេញ​ពីគ្លី​និក ហើយនៅសល់តែ១០នាក់ទៀតតែប៉ុ​ណ្ណោះ​ ដែលមិនទាន់បានធូរស្បើ​យ​បន្ត ​នៅសម្រា​កព្យា​បាលប​ន្តទៀ​ត។

ទោះបីយ៉ាងណា លោ​ក​វេជ្ជ​បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិ​បា​លខេត្ត​ស្វាយរៀ​ង បា​នឲ្យក្រុ​មអ្ន​កសារព័ត៌មានតា​មទូរ​ស័ព្ទដឹងថា លោកមិនទាន់ទទួលបានព័ត៌​មា​ននេះ​ទេ ដោយសារតែមន្ត្រីរប​ស់​លោក ​មិនទា​ន់បាន​រាយកា​រណ៍ម​ក។

ពាក់ព័ន្ធនឹងករ​ណីនេះ ក្រុមអ្នកសារព័ត៌មានមិនអាចរកការបំភ្លឺ​ ពីថៅកែខារ៉ាអូខេជនជា​តិ​ចិ​ន ខាង​លើបា​នទេ នៅរសៀលថ្ងៃទី៧​ ខែតុលាឆ្នាំ២០១៩នេះថា​ តើបណ្តាលមកពីអ្វីឲ្យពិ​ត​ប្រាកដ​នោះ។ ចំណែកលោកគ្រូពេទ្យម្នា​ក់​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ករណីបុគ្គលិក​ខា​រ៉ាអូ​ខេ ដែលមកសម្រាកនៅគ្លី​និ​កនេះ​ បណ្តាលមកពីពុលអា​ហា​រ ​និងខ្វះ​អនា​ម័យ៕

អត្ថបទដែលជាប់ទាក់ទង