កីឡាករវាយសី ថ្នាល៤រូប នឹងចេញទៅប្រកួតនៅកូរ៉េ
ភ្នំពេញ៖កីឡាករវាយសីថ្នាល៤រូប នឹងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Woncheon YONEX
Korea junior Open International Challenge 2019 នៅទីក្រុង Miryang Cityនៃសាធារណរដ្ឋកូរេ។
លោកឩត្តមសេនីយ៍ទោជាម សុភា អគ្គលេខាធិការស្ដីទី សហព័ន្ធបានឲ្យដឹងថា ការប្រ
កួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥តុលា ដល់ថ្ងៃទី២វិច្ឆិកា ។ លោកមិនបានដឹងថា មានប្រទេសប៉ុន្មាន
ចូលរួមឡើយ តែការប្រកួតបើកទូលាយ (Open) ជាលក្ខណៈបែបនេះ នឹងមានប្រទេសច្រើនចូល
រួមមិនខាន ។
ម្យ៉ាងវិញទៀតការប្រកួតសម្រាប់កម្រិតថ្នាលបែបនេះ ប្រទេសនានា នៅលើពិភពលោក
នឹងបញ្ជូនកីឡាករ របស់គេទៅចូលរួមច្រើន ព្រោះគេចង់ឲ្យកីឡាករវ័យក្មេងរបស់គេ ទទួលបាន
នូវបទពិសោធន៍ នៃការប្រកួតជាលក្ខណៈអន្តរជាតិ ។
ការចេញទៅប្រកួតនេះភាគីម្ចាស់ផ្ទះរ៉ាប់រង លើការស្នាក់នៅនិងហូបចុក ។ ចំពោះទិដ្ឋា
ការ សំបុត្រយន្ដហោះទៅវិញទៅមក ព្រមទាំងប្រាក់ហោប៉ៅ គឺគណៈកម្មាធិការជាតិរៀបចំ
កីឡាស៊ីហ្គេមឆ្នាំ២០២៣ (Camsoc) ជាអ្នករ៉ាប់រង។ ការចេញទៅប្រកួតនេះ បានទទួលការយល់
ព្រមពីក្រសួងអប់រំយុវជន និង កីឡា ។
លោកឩត្តមសេនីយ៍កែវ រស់ ដែលជាសមាជិកប្រតិបត្តិ របស់សហព័ន្ធ គឺជាប្រធានប្រតិភូ
លោកព្រំ សារ៉ាវុធ ជាគ្រូបង្វឹក ចំពញកីឡាករ៤រូបនោះ មាន ភា សុថៃ កីឡាករវ៉ាត់ វណ្ណធុន កីឡាករហេង ម៉េងលាភ និង កីឡាករយ៉ាំ សំណាង ៕