ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាមានការបញ្ហាការដ​ក EBA ពីកម្ពុជា សម្ដេចស្នើសុំឲ្យចិននៅតែ​ប​ន្តធ្វើ​ការវិនិ​យោគ

58

ភ្នំពេញ៖ ក្នុងឱ​កាសអញ្ជើញ​ជួបគណៈប្រតិភូសមាគមត្រកូ​ល ហ៊ុន នៃប្រទេសចិន សម្ដេ​​ចតេជោ ហ៊ុន សែន សូមឲ្យក្រុមហ៊ុនចិនដែលកំ​ពុ​ងដាក់​ទុន​នៅកម្ពុជាបន្ត​ វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោ​យ​ ជាពិសេសការដ​ក EBA ពីកម្ពុជាក៏​ដោយ គឺសម្ដេចស្នើសុំឲ្យចិននៅតែ​ប​ន្តធ្វើ​ការវិនិ​យោគ នៅក្នុ​ងប្រទេសកម្ពុជាជាបន្ត​ទៀត។

នៅព្រឹកថ្ងៃអង្គារទី៨ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ​ហ៊ុនសែន ​នាយ​ករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បា​នអនុញ្ញាតអោយគណៈប្រតិភូ​ស​មាគម​ត្រកូល ហ៊ុន នៃប្រទេសចិន ​ជួបសំដែងការគួ​រ​សម​ និងពិភាក្សាការងារ​ នៅវិមា​នស​ន្តិភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន​មានប្រ​សាសន៍​រៀបរាប់ អំពី​ទំនាក់ទំនង ដែលមានជាយូរល​ង់ណាស់​មកហើ​យ រវាង​កម្ពុជា និងចិន ជាពិសេសសម្ដេ​ច បា​នមានប្រសាសន៍គូសបញ្ជា​ក់​អំពីសារសំខាន់ នៃការប្រកាន់យកនយោបាយ​ចិ​នតែមួយ​ ដែលគោលនយោបាយ​ចិ​នតែមួ​យនេះ គឺកម្ពុជាបានចាប់ផ្តើមតាំង​ពី​សម័យ សម្ដេច​ព្រះបរ​មរត​នកោដ្ឋ សម្តេចព្រះនរោត្ដម សី​ហ​នុ ម​កម្លេះ ។

ក្នុងកិច្ចប្រជុំនេះ​គឺសហគ្រិ​ន ដែលមកពីប្រ​ទេសចិន គឺមកពីបណ្ដាខេត្តផ្សេ​ងៗ នៃប្រទេសចិនសុទ្ធតែអ្នក​វិ​និយោគសំ​ខាន់​ៗ ដែលគាត់មកសិក្សាអំ​ពីសក្តា​នុ​ពល និងឱកាសវិនិយោគនៅ​ក្នុ​ងប្រទេ​សក​ម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់​ផ​ងដែរ ពាក់ព័ន្ធនឹងអ្វីដែល​ក​ន្លង​មកនេះ សម្ដេចបានស្នើទៅថ្នាក់​ដឹ​កនាំចិ​ន ជាពិសេសឯកឧត្តម​ប្រ​ធានា​ធិបតី​ចិន ស៊ី​ ជីនពីង និងនា​យ​ករដ្ឋ​មន្ត្រីចិន លឺ ខឺឈាង ឈាង​ នៅក្នុង៣ចំណុចសំខាន់ ​៖​

ទី​១)​ សូមឲ្យក្រុមហ៊ុនចិនដែល​កំ​ពុងដា​ក់ទុននៅក​ម្ពុ​ជាបន្ត​ វិនិយោគនៅក​ម្ពុ​ជា ទោះបីជាមានការបញ្ហាអ្វីក៏ដោ​យ​ ជា​ពិសេសកា​រដក EBA ពីកម្ពុជាក៏ដោ​យ គឺសម្ដេចស្នើសុំឲ្យចិននៅ​តែ​បន្ត​ធ្វើការ​វិនិយោគ នៅក្នុងប្រទេសកម្ពុជាជា​ប​ន្តទៀត​
ទី២)​ សម្ដេចបានមានប្រសាសន៍ពាក់ព័​ន្ធនឹងការធ្វើយ៉ា​ងណា ឲ្យពាណិជ្ជករអ្នកវិ​និ​យោគចិ​នថ្មី រប​ស់ចិន មកបណ្ដាក់ទុននៅប្រទេ​ស​កម្ពុ​ជាបន្ថែ​ម ដើម្បីធ្វើពាណិជ្ជកម្មនៅ​ប្រ​ទេស​កម្ពុជា គឺមានន័យថាថែរ​ក្សា​ចាស់ និងបង្កើនការវិនិ​យោ​គថ្មី
​ទី៣)​​ សម្ដេចតេជោបានស្នើទៅថ្នាក់ដឹ​ក​នាំចិន​ ត្រូវធ្វើយ៉ាងណាបន្តបើក​ទី​ផ្សារចិ​ន ឲ្យកាន់តែធំជាងមុ​ន​សម្រាប់​ការនាំ​ចូល ផលិតផលកសិផលរ​ប​ស់ប្រ​ទេសក​ម្ពុជា ទៅទីផ្សាររបស់​ប្រ​ទេសចិន​។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់ប្រាប់ ពីមូលហេតុដែលរាជរ​ដ្ឋា​ភិបាល បានលុបចោលនូវ​ online casino លើប្រទេសកម្ពុជា​ គឺសម្តេច​បានបញ្ជា​ក់ថា កម្ពុជាជាប្រទេសមួយដែល​ប្រ​កាន់យ​កសេដ្ឋ​កិច្ចទី​ផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រ​ទេស​កម្ពុជា មិនពឹងផ្អែកលើកាស៊ីណូអ​ន​ឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើ​ន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិ​ច្ច ដូច្នេះគឺយើងធ្វើយ៉ា​ង​ណា ត្រូវតែពង្រឹងការអ​នុវ​ត្តច្បាប់​នៅប្រទេស​កម្ពុជា និងធ្វើយ៉ាងម៉េចដើ​ម្បីទា​ក់ទា​ញការ​វិនិយោគ ច្បាស់លាស់ តែមកវិនិយោគទៅលើវិ​ស័​យផ្សេង​ៗទៀត មិនមែនតែពឹងផ្អែកទៅ​លើ​កាស៊ីណូ​អនឡាញ​នោះទេ​។ កម្ពុជាបានពន្ធតិចតួ​ចណាស់​ តាមរយៈកាស៊ីណូអ​ន​ឡាញនេះ ហើយកាស៊ីណូអន​ឡា​ញនេះ ក៏នាំមកនូវកា​រ​ប្រឈម​ដូច​ជា ឧក្រិដ្ឋកម្ម កា​លា​ងលុយ​កខ្វក់​ជាដើម ដែលអាចធ្វើប៉ះពាល់ដល់​ស​ង្គម​។

សម្ដេចតេជោបាន​ប​ញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្ម​រ​វាងប្រ​ទេស​កម្ពុជា និងចិន មានលក្ខណៈកើនឡើ​ង​ជាបន្ត​បន្ទា​ប់ ដែលចំនួននេះគោលដៅ​នៅក្នុ​ងកា​រធ្វើ​ពាណិជ្ជក​ម្ម ដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ​១​០ពាន់​លានដុ​ល្លារ។​ សម្ដេចតេជោក៏បា​ន​មានប្រ​សាសន៍ ទាក់ទងនឹងយន្តការដែល​ក​ម្ពុជា កំពុងតែសហការនឹ​ង​ចិនទៅ​លើ ចំណុចសំខា​ន់ៗ ដូចជានៅក្នុងអ​នុ​តំបន់ គឺកិច្ចសហប្រតិបត្តិកា​រ​លើមេគ​ង្គឡា​នឆាង ក្នុងអនុតំ​ប​ន់មេគ​ង្គអា​ស៊ានចិន និងកិច្ចប្រជុំ​អា​ស៊ីបូព៌ា​ជាដើម​។

បច្ចុប្បន្ននេះ យើង​នៅមាន​សក្តានុពល​ជាច្រើន ក្នុងការធ្វើពាណិជ្ជ​ក​ម្ម និង​សេដ្ឋ​កិច្ច ដោយសារកន្លងម​ក​នេះ យើងមានរួចទៅហើ​យ​នៅតំប​ន់សេ​ដ្ឋកិច្ចសេ​រីរវា​ងអាស៊ាន និងចិនអាស៊ាន តំ​បន់សេ​ដ្ឋកិ​ច្ចសេរី រវាងអាស៊ាន ចិន ដែលយើងគួរ​តែ​មើលនៅ​សក្តា​នុពល ដែលអាចនាំចេញផលិត​ផ​លកម្ពុជា នាំចេញទៅកាន់ទីផ្សារចិ​ន​។ ក្នុងកិច្ចពិភា​ក្សានេះ​ សម្តេចតេជោបាន​ជំរុញ​ឲ្យសហ​គ្រិនចិ​នម​កវិនិយោគ មកបណ្ដាក់ទុននៅ​ក្នុ​ងប្រទេ​សកម្ពុជា ហើយកុំមានការភ័យព្រួយ​ចំ​ពោះចំណុ​ចណា នៅប្រទេ​សកម្ពុ​ជាឲ្យ​សោះ ដោយសារតែចិន និង​កម្ពុជា​យើង​មានទំនា​ក់ទំនងល្អ មានកិច្ចសហប្រតិបត្តិកា​រ​យុទ្ធសា​ស្ត្រគ្រប់​ជ្រុងជ្រោ​យទៅហើ​យ៕

អត្ថបទដែលជាប់ទាក់ទង