ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជន​សង្ស័​យពីរនាក់ ​ចាប់រំលោភ​សេព​សន្ថវៈ លើជនរងគ្រោះម្នាក់ មានសតិមិនគ្រប់ ដោ​យសារ​ផឹកគ្រឿ​ងស្រវឹង

65

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកពញាឮ កាលពីថ្ងៃទី៨ខែតុលា បានឲ្យដឹងថា នគរបាលភ្នំបាត និងកម្លាំងប៉ុស្តិ៍ បានសហការជាមួយផ្នែ​កជំនាញ ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជន​សង្ស័​យចំនួនពីរនាក់ បញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកពញាឮ ​ដើម្បីសា​កសួរ នឹងបន្តចាត់ការ​តាម​នីតិវិធី ហើយបើតាមចម្លើយជនសង្ស័យទាំងពីរ គឺពិ​តជាបា​នធ្វើ​សកម្ម​ភាពរំ​លោភ​សេព​សន្ថវៈ លើជនរងគ្រោះមែន ដោ​យសារ​ផឹកគ្រឿ​ងស្រវឹង។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា អ្វីដែល ពុក ម៉ែ បងប្អូន ទទូចចង់ដឹង ចង់ឃើញ នូវលទ្ធផលកិច្ចប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ចជំនាញថា តើករណីមួយនោះដល់ណាហើយ យ៉ាងម៉េចហើយ? ឥឡូវនេះ ដើម្បីឆ្លើយតប ទៅនិងសំណួរ និងចម្ងល់ របស់បងប្អូន page អធិការដ្ឋាននគរបាលស្រុកពញាឮ និងផ្សាយជូនបងប្អូន គឺនៅថ្ងៃចន្ទ ទី៧ ខែ តុលា ឆ្នាំ ២០១៩ មានករណីរំលោភសេពសន្ថវៈ ដែលកើតហេតុ ថ្ងៃទី ៥ និង៦ ខែតុលា ឆ្នាំ ២០១៩ ចន្លោះវេលាម៉ោង ២៣ និងម៉ោង ១៩និង២០នាទី
នៅចំណុចភូមិវាលថ្មី ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះ១នាក់ ឈ្មោះ ( រ រ ន ) ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងមានទីលំនៅ ភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅជាមួយម្តាយនៅផ្ទះជួល ចោមចៅ (សតិវបល្លាស)។ ចំណែកជនសង្ស័យ ចំនួនពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៖ ១-ឈ្មោះឈឺន បូរ៉ាន់ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល (បានធ្វើតេស្តទឹកនោមជនសង្ស័យគ្មានសារធាតុញៀន (អវិជ្ជមាន)។ ២-ឈ្មោះ នឹម សុធារី ហៅទួន ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ភ្នំ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យខាងលើ បានធ្វើតេស្តទឹកនោ មានសារធាតុសា​រធាតុញៀន (វិជ្ជមាន)។ ក្នុងឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចចាប់យកវត្ថុតាង បានខោខូវប៊យ ជើងវែង ចំនួន ១ ។

អធិការដ្ឋាននគរបាលស្រុកពញាឮ បានបញ្ជាក់ពីសភាពរឿងហេតុនេះថា នៅថ្ងៃ៥ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង២៣ជាង ជនរងគ្រោះ​បាន​ចេញពីក​ន្លែង​រាំធុងបាស់ នៅភូមិស្រះពោធិ ឃុំភ្នំបាត ក្នុងខណៈនោះជនសង្ស័យឈ្មោះឈឺន បូរ៉ាន់ បានហៅជនរងគ្រោះសួរនាំ​អំពី​ទីលំ​នៅ ឈ្មោះ អាយុ ? ពេលនោះជនរងគ្រោះបានប្រាប់ថា៖ នៅប៉ោយប៉ែត អាយុ១៩ឆ្នាំ ឈ្មោះមិនប្រាប់ ពេលសួរនាំររួចជនសង្ស័យ បានហៅជនរងគ្រោះឲ្យឡើងជិះ Pass App របស់ខ្លួន រួចហើយក៏ដឹកជនរងគ្រោះខាងលើ ឆ្ពោះទៅវត្តវិហារលើ ឃុំភ្នំបាត ពេលទៅដល់ជនសង្ស័យបានបបួលជនរងគ្រោះ ដេករួមភេទចំនួនបីលើក នៅក្នុងបរិវេនវត្តនោះតែម្ដង។ រហតុដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ជាង ជនសង្ស័យបានឌុបជនរងគ្រោះ មកដល់ចំណុចភូមិភ្នំ ឃុំផ្សារដែក ប្រពន្ធរបស់ជនសង្ស័យតាមទាន់ ក៏ស្ទាក់ផ្លូវឲ្យជនសង្ស័យឈប់ ក្នុងពេលនោះដែរ ក៏បានប្រវាយប្រតប់គ្នា ឆ្លៀតឱកាសនោះ ជនរងគ្រោះ បានរត់ចុះពីលើ Pass App ចូលទៅផ្ទះរបស់ជនសង្ស័យឈ្មោះនឺម សុធារី ហៅទួននៅ ភូមិភ្នំ ឲ្យប្រពន្ធជនសង្ស័យជួយ ដោយបាន​និយាយប្រាប់ថា៖ មានគេតាមមករករឿងខ្លួន ភ្លាម
នោះប្រពន្ធជនសង្ស័យ បានឲ្យជនរងគ្រោះ សម្រាកនៅផ្ទះនិង ឲ្យហូបបាយ ចំណែក ជនសង្ស័យឈ្មោះនឹម សុធារី ហៅទួន ជាប្ដី បានជិះម៉ូតូរបស់ខ្លួនម៉ាក C100 កូរ៉េ ពណ៌ក្រហម ជិះទៅផឹកស្រា ចាយស៊ាងអ៊ី នៅផ្ទះឈ្មោះលីម សុខឃឿនហៅ ហង្ស ញ៉ាន ភេទ ប្រុស នៅភូមិដើមពោធិ ឃុំភ្នំបាត ដោយពេលនោះជនសង្ស័យ បានទិញស្រាផឹកអស់ចំនួន២ដប ដោយផឹកជាមួយ ឈ្មោះលីម សុខឃឿន ហៅ ហង្ស ញ៉ាន និងឈ្មោះ វុធ ភេទប្រុស នៅផ្ទះឈ្មោះលីម សុខឃឿន ហៅ ហង្ស ញ៉ាន ក្នុងពេលផឹកស្រានោះដែរ ជនសង្ស័យបាននិយាយប្រាប់ឈ្មោះលីម សុខឃឿនហៅ ហង្ស ញ៉ាន ថា៖ បងទៅផ្ទះខ្ញុំពីរនាក់ មានស្រីស្អាត មកផ្ទះខ្ញុំ បន្ទាប់មកឈ្មោះលីម សុខឃឿន ហៅហង្ស ញ៉ាន បានជិះម៉ូតូរបស់ខ្លួនម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ទៅផ្ទះជនសង្ស័យនៅភូមិភ្នំ ពេលទៅដល់ផ្ទះជនសង្ស័យបានបន្តិច ឈ្មោះលឺម សុខឃឿន ហង្ស ញ៉ាន ក៏បានឌុបនារីជនរងគ្រោះ មកផ្ទះឈ្មោះ ឌី ភេទប្រុស នៅសហគមន៍ជីវិតថ្មី(២១) ស្ថិតភូមិស្រះពោធិ៍ ឃុំភ្នំបាត ពេលមកដល់ ជនសង្ស័យ បានផឹកស្រាចាយ ស៊ាងអ៊ីអស់ចំនួន១ដប ចំណែកឈ្មោះលីម សុខឃឿនហៅ ហង្ស ញ៉ាន ក៏ផឹកស្រាមួយដបនោះដែរ ហើយក្នុងនោះឈ្មោះលីម សុខឃឿន ហៅហង្ស ញ៉ាន បានចាក់ស្រាចូលកែវប្រហែលមួយថ្នាំងដៃ ឲ្យទៅជនរងគ្រោះផឹក រួចហើយឈ្មោះលីម សុខឃឿន ហៅហង្ស ញៀន បានខ្ចីលុយឈ្មោះជា សុផា ជាប្រពន្ធឈ្មោះឌី ចំនួន ១៥.០០០រៀល ឲ្យទៅជនរងគ្រោះធ្វើសោហ៊ុយទៅ
ផ្ទះវិញ ក្នុងខណៈនោះដែរជនរងគ្រោះ បានដើរចេញមកលើផ្លូវ រួចមកឈ្មោះនឹម សុធារី ហៅទួន បានជិះ​ម៉ូតូម៉ាក C100 កូរ៉េ ឌុបជនរងគ្រោះទៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត ទៅទិញស្រាបៀរនៅទីនោះផឹកអស់ចំនួន ១កំប៉ុង ចំណែកនារីជនរងគ្រោះ ផឹកអស់ចំនួន២កំប៉ុង បន្ទាប់មកជនសង្ស័យ បានដឹកជនរងគ្រោះមកផ្ទះ លុះជិះមកដល់ចំណុចផ្លូវចូលផ្ទះឈ្មោះធឿន ភេទប្រុស ជនសង្ស័យបានដឹកជនរងគ្រោះ ចូលក្នុងផ្ទះឈ្មោះធឿន ឆ្លៀតពេលដែលឈ្មោះធឿន មិននៅផ្ទះជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះរហូតបានសម្រេច និងទុកឲ្យជនរងគ្រោះ ដេកនៅផ្ទះ ឈ្មោះ ធឿន ចំណែកខ្លួនបាន មកផឹកស្រានៅផ្ទះ ឈ្មោះលីម សុខឃឿនហៅ ហង្ស ញ៉ាន បន្តទៀត បន្ទាប់មកក៏មានអ្នកជិតខាងនិងម្ចាស់ផ្ទះឈ្មោះ ធឿន ដើរមកឃើញសភាពជនរងគ្រោះ ដេកស្រាតខោនិងអាវ សោយឡើងលើ ដូចជា មនុស្សស្លាប់នៅក្នុងផ្ទះ រួចហើយ
បានផ្អើកឆោឡោរាយការណ៍ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំបាត ហើយកម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ទាំងពីរនាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ នឹងបន្តចាត់ការតាមនីតិវិធី។

នគរបាលបានបន្ថែមថា តាមចម្លើយជនសង្ស័យទាំង២ គឺពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះមែន ដោយកត្តាផឹកស្រាស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង