ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​​​បែប​​ឌីជីថល លុះ​ត្រា​តែ​មាន​​កា​រ​​អប់​រំ​បែប​​ឌីជីថល​

50

រាជធានី​ភ្នំពេញ៖លោកបណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​បែប​នេះ ​ក្នុង​ឱកាស​​នៃ​ការ​ធ្វើ​បាឋកថា​​សាធា​រណៈ ​ក្រោម​ប្រធាន​ប្រធាន “អក្ខរកម្ម​ឌីជីថល​​ក្នុ​ង​ប​រិបទ កម្ពុជា​ឧស្សាហកម្ម ៤.​០” ​ដែល​បទ​បាឋកថា​នេះ​​ ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​​ផ្ដល់​វេទិកា​អ្នក​ជំនា​ញ​ អ្នក​​ស្រា​វជ្រាវ សហគ្រិន ដើម្បី​ពិភាក្សា ធ្វើ​ការ​វិភាគ ដើម្បី​បង្កើត​គោលនយោបាយ បង្កើ​ន​ការ​យល់​ដឹង​ក្នុង​ចំណោម​ប្រ​ជា​ពលរ​ដ្ឋ​​​កម្ពុជា អំពី​ទិដ្ឋភាព​ជា​រួម និង​​បញ្ហា​​ប្រឈម​​នានា អំពីឧស្សាហកម្ម៤.០ ព្រមទាំង​ត្រៀម​ខ្លួន ដើម្បី​ទាញ​​យ​ក​ផល​​ប្រយោជ​ន៍​ពី​បច្ចេកវិទ្យា​ឌីជីថ​ល។ ​

បាឋកថា​​សាធា​រណៈធ្វើឡើងនៅថ្ងៃទី៨ តុលា ២០១៩ នៅសាលពហុបំណងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា​-​កូរ៉េ ​(CKCC)។

ម្យ៉ាង​វិញ​ទៀត កម្មវិធី​នេះ​ក៏​ត្រូវ​បាន​រៀ​ប​​ចំ​ឡើង ចែក​រំលែក​ចំណេះដឹង ប​ទ​ពិសោធន៍ ទស្សនវិស័យ ក៏​ដូចជា​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង និង​សមិទ្ធផល​របស់​ក្រសួង​អ​ប់​រំ យុវជន និង​កីឡា និង​រាជរដ្ឋាភិបាល​កម្ពុ​ជា ពាក់ព័ន្ធ​នឹង​អក្ខរកម្ម​ឌីជីថ​ល​​នៅ​​កម្ពុជា។ លោក​រដ្ឋម​ន្ត្រី ​​បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​មូលដ្ឋាន​​​គ្រឹះ​សម្រាប់​ប្រព័ន្ធ​អប់រំ​​រឹងមាំ ឈរ​លើ​មូលដ្ឋាន​សសរស្ដម្ភ​​​៤ ក្នុង​​នោះ​​រួម​​មាន៖ ១. ការឆ្លើយតបយុគសម័យបច្ចេកវិទ្យា​ ២. កំណែទម្រង់សាលារៀន ៣​. កំណែទម្រង់គ្រឹះស្ថានបណ្តុះប​ណ្តាលគ្រូ​ និង៤. សាលារៀនជំនាន់ថ្មី។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ដល់​​យុ​វជន​ថា “យុវជន​ត្រូវ​ចេះ​ទាំង​បច្ចេ​កវិទ្យា ចេះ​ដោះស្រាយ​បញ្ហា មាន​ភា​ព​ជា​​អ្ន​ក​ដឹកនាំ និង​មាន​ជំនាញ​​ទន់” សំដៅ​ធ្វើ​យ៉ាង​ឱ្យ​ប្រជាពល​រ​ដ្ឋ​​កម្ពុជា ពិសេស​យុវជន​ត្រូវ​យ​ល់​ដឹង ត្រៀម​ខ្លួន ធ្វើ​យ៉ាង​ណា​អាច​ទាញ​​យក​​ផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​​​ឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង