ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រូវបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនី ជាបន្តទៀត ដើម្បីបំពេញដល់វិស័យផ្សេងៗ

71

ភ្នំពេញ៖ កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះ កម្ពុជាយើង ត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះ ជាបន្តបន្ទាប់ទៀត។ កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើន ទាក់ទងទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនីនេះ ក៏ប៉ុន្តែក្រោយពីប្រទេសយើង ទទួលបាននូវសុខសន្តិភាព គឺយើងបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ នៅពេលនេះ ប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនីហើយ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់។

នៅរសៀលថ្ងៃអង្គា៍រ​ ទី៨ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកMarkus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THIALAND ។

ក្នុងជំនួបនោះ Markus Lorenzini បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន​SIEMENT LIMITED មានការិយាល័យប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ ហើយក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។ លោក Markus Lorenzini បានថ្លែងថា លោកធ្លាប់បានជួបសម្ដេចកាលពីឆ្នាំ២០១៧ ដែលកាលនោះ កម្ពុជារៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាននៅទីក្រុងភ្នំពេញ ។ ​លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់គាត់ពិតជាមានឆន្ទៈ និងកិត្តិយស បានបន្តធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាដែលកន្លងទៅនេះ​ ថ្វីដ្បិតតែមានវត្តមាននៅប្រទេសកម្ពុជាជាង២០ឆ្នាំ តែអ្វីដែលគាត់ឃើញជាក់ស្ដែង គឺកម្ពុជាមានការរីកចម្រើន ទៅលើការអភិវឌ្ឍច្រើនទៅលើសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា ដែលកន្លងមកនេះលោកបានធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយវិស័យរដ្ឋ និងវិស័យឯកជន ហើយលោកគិតថាប្រទេសកម្ពុជា នឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេសក្នុងការបន្តធ្វើការរួមគ្នា ដោយគាត់គិតថាកម្ពុជា នឹងមានដំណើរទៅមុខ នឹងក្លាយទៅជាប្រទេសក្នុងលំដាប់ឈានមុខ ក្នុងអាស៊ីបូព៌ា និងនៅក្នុងអាស៊ាន។​ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសហការ និងផ្ដល់នូវចិត្តយ៉ាងជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសបច្ចុប្បន្នមានការពិភាក្សាជាច្រើន លើវិស័យថាមពលតែម្ដង។ លោកបានចាត់ទុកថា អ្វីដែលសំខាន់គឺការបន្តធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនី មានស្ថិរភាព និងគ្រប់គ្រាន់ដើម្បីជាការអូសទាញការវិនិយោគផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏អរគុណដល់លោក Markus Lorenzini ជាពិសេសក្រុមហ៊ុនរបស់លោក ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយអរគុណក្រុមហ៊ុននេះ ដែលបានបន្តសហការជាមួយក្រុមហ៊ុនឯកជន និងវិស័យរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែ និងថាមពល។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងសហការជាមួយអាល្លឺម៉ង់ផងដែរ ទៅលើវិស័យថាមពលអគ្គិសនីនេះ ជាពិសេសសម្ដេចចង់ឃើញក្រុមហ៊ុន របស់លោក បន្តមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទៅលើវិស័យថាមពលអគ្គិសនីនេះ។ សម្តេចបន្តថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត ដូច្នេះ កម្ពុជាយើង ត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះ ជាបន្តបន្ទាប់ទៀត។ សម្តេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើន ទាក់ទងទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនីនេះ ក៏ប៉ុន្តែក្រោយពីប្រទេសយើង ទទួលបាននូវសុខសន្តិភាព គឺយើងបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នៅពេលនេះប្រជាពលរដ្ឋកម្ពុជាយើង ប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនីហើយ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះ មានការចុះហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសផ្សេងទៀត ក្នុងការទិញម៉ាស៊ីនភ្លើង និងប្រភពអគ្គិសនីជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ចំពោះវិស័យថាមពលនេះ ហើយមិនត្រឹមតែអគ្គីសនីទេ ជាពិសេសទៅលើគម្រោងថាមពល នៃបរិស្ថានផងដែរ តាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ សម្តេចតេជោ ក៏បានគាំទ្រឲ្យក្រសួងរ៉ែ និងថាមពល​ សហការជាមួយក្រុមហ៊ុននេះ ជាបន្តទៀត ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យនេះ។

លោក Markus Lorenzini ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានឆន្ទៈ ក្នុងការបន្តវត្តមាននៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស របស់ប្រទេសកម្ពុជាផងដែរ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង