ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឆ្នាំ២០២០នេះ មន្ទីរសាធារណការ ខេត្តព្រះវិហារមានផែនការពង្រីកផ្លូវនៅក្នុងទីរួមខេត្តឲ្យក្លាយជាផ្លូវភ្លោះមានសួនច្បារ ដើម្បីដណ្តើមពានរង្វាន់ជាទីក្រុងស្អាត

320

ខេត្តព្រះវិហារ៖  ដើម្បីបង្កើនការលើកកម្ពស់សោភ័ណភាពទីក្រុងអោយកាន់តែស្រស់ ស្អាត ឈានទៅដណ្តើមផ្ការំដួល៣ទង ដែលជាទីក្រុងស្អាតជាងគេនៅកម្ពុជា អាជ្ញាធរខេត្តព្រះវិហារ មានគម្រោង

កែលម្អសោភ័ណភាពសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថាននៅក្នុងនិងជុំវិញទីក្រុងព្រះវិហារ ដោយនៅដើមឆ្នាំ២០២០នេះ មន្ទីរសាធារណការខេត្តព្រះវិហារមានផែនការពង្រីកផ្លូវនៅក្នុងទីរួមខេត្តឲ្យក្លាយជាផ្លូវភ្លោះមានសួនច្បារ ដើម្បីដណ្តើមពានរង្វាន់ជាទីក្រុងស្អាត។
    មន្ទីរសាធារណការខេត្តព្រះវិហារបានកំពុងសម្រុកជួសជុលផ្លូវក្នុងក្រុងព្រះវិហារជាច្រើនខ្សែដែលកំពុងរងការខូចខាត មានជង្ហុកសំបុកមាន់នារដូវវស្សានេះ អោយមានលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរណ៍ឡើងវិញ រួមជាមួយនឹងការប្រែក្លាយផ្លូវគ្រួសក្រហមមួយចំនួនទៀត អោយទៅជាផ្លូវអ៊ុតកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្រព្រះវិហារបានឲ្យដឹងថា នៅដើមឆ្នាំ២០២០ខាងមុខនេះ មន្ទីរបានលើកផែនការពង្រីកផ្លូវម្លូព្រៃនៅក្នុងទីរួមខេត្តឲ្យក្លាយជាផ្លូវភ្លោះមានសួនច្បារនៅកណ្តាល ពង្រីកគម្រោងផ្លូវអ៊ុតកៅស៊ូ និងផ្លូវបេតុឆ្អឹងដែកនៅជុំវិញទីរួមខេត្ត ដើម្បីធានាគុណភាពផ្លូវ ថ្នល់អាចប្រើប្រាស់យូវអង្វែង និងធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។ បន្ថែមពីនេះទៀតលោក ប្រធានមន្ទីរបានអៈអាងថា មន្ទីរក៏បានសម្រេចកែលម្អសួនច្បារចាស់ៗនិងបង្កើតសួនច្បារថ្មីៗ បន្ថែមនៅក្នុងក្រុងព្រះវិហារ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងនេះឲ្យកាន់តែស្រស់ស្អាត សម្រាប់បង្អួតភ្ញៀវទេសចរផង និងដណ្តើមពានរង្វាន់ជាទីក្រុងស្អាតផង។ លោកថា យើងមានផែនការប្រែក្លាយទីរួមខេត្តព្រះវិហារអោយមានសោភ័ណភាពស្រស់ស្អាត បរិស្ថានល្អ ពិសេសទិសដៅរបស់អាជ្ញាធរខេត្តចង់ប្រលងប្រណាំងទីក្រុងស្អាតដណ្តើមបានផ្ការំ ដួល១ទង ២ទង ឬ៣ទង។ ទន្ទឹមនឹងនោះយើងកែលម្អសួនច្បារនិងបង្កើតសួនច្បារថ្មីនៅក្នុងទីរួម ខេត្តជាច្រើនទៀតនៅចុងឆ្នាំនេះ ដែលព្យាយាមធ្វើយ៉ាងណាអោយទីក្រុងរបស់យើងបានល្អ ស្រស់បំព្រង។
លោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបន្តថា មន្ទីរនឹងអនុវត្តយុទ្ធនាការ ដូចភ្លៀងរលឹមដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាផ្លូវថ្នល់ សណ្ដាប់ ធ្នាប់ និងអនាម័យនៅតាមដងផ្លូវដោយមិនត្រឹមតែធានាបានសុវត្ថិភាពសុខភាពរបស់ ប្រជាពលរដ្ឋនិងអ្នកដំណើរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យទីក្រុងមានសោភ័ណភាពស្រស់បំព្រងថែមទៀតផង។
សូមបញ្ជាក់ថា ក្នុងទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ក្រោមប្រធានបទ ទីក្រុងស្អាតទីក្រុងផ្តល់ភាពកក់ក្តៅកាលពីថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៩ ខេត្តព្រះវិហារទទួលបាន៥ជ័យលាភីដែលប្រគល់ជូនដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាដូចជាពានរង្វាន់ ធុរកិច្ចបៃតង ក្នងវិស័យទេសចរណ៍ ជ័យលាភីបង្គន់សាធារណៈកម្ពុជា នូវស្នាមញញឹម និងទីក្រុងស្អាតជាដើម៕
អត្ថបទដែលជាប់ទាក់ទង