ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុ​មកា​រងា​របោះបង្គោល តំបន់ប្រើប្រាស់ច្រើនយ៉ាងទឹ​កសា​បក្បា​លឆា​យ

66

 

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែន​ដីន​គរូ​បនីយ​កម្ម​សំណង់ និងសុរិយោដី លោក គួច ចំរើន អភិបាលនៃគណ:​អភិ ​បាលខេ​ត្តព្រះ​សីហនុ បើកកិច្ចប្រជុំពន្លឿនក្រុ​ម​ការ​ងារបោះបង្គោល តំបន់ប្រើប្រាស់ច្រើនយ៉ាង​ទឹ​កសាប​ក្បាលឆា​យ មានទីតាំងស្ថិតនៅស​ង្កាត់​លេខ​១ ក្រុង ខេត្តព្រះសីហនុ ដោយមាន​ការអ​ញ្ជើញ ចូលរួមពីប្រធានម​ន្ទី​ររៀបចំដែ​នដី​នគ​រូបនីយ​កម្ម​សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ អភិបាលក្រុងព្រះសីហ​នុ ចៅស​ង្កាត់លេ​ខ១។

លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនី​យ​កម្មសំណង់ មានប្រសាសន៍ថា ដោយ​សារ​តែក្រុម​ការ​ងារយើង មានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ​ ចាប់ផ្តើ​មកា​រងារក្នុងការដាំបង្គោល នៅក្នុងតំបន់ប្រើប្រាស់ច្រើ​ន​យ៉ាងទឹក​សាបក្បា​លឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែ​កក្រុ​មការ​ងារជា​ពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះ​បោះបង្គោ​លបាន​លឿន រលូនតាមការគ្រោង​ទុ​ក ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​បានធ្វើការណែនាំដល់មន្ត្រីជំនា​ញ និង​អាជ្ញាធ​រមូល​ដ្ឋាន ដោយឯកភាពបង្កើតក្រុ​ម​ការងា​រជាពី​រក្រុម និងមានចៅសង្កាត់រងចូល​រួ​មក្នុង​ការបោះ​បង្គោល​ ដើ​ម្បីឱ្យ​ក្រុមការ​ងារ​បច្ចេក​ទេសរ​បស់យើង ចាប់ផ្តើមដំណើរការបាន​លឿ​ន។ ក្រុមការងារនីមួយៗត្រូវមា​ន​ឡានស្ទូ​ចមួយគ្រឿ​ង​ ដើម្បីជួយសម្រួលកា​រ​ងារលើ​កដាក់​បង្គោល។ សុំឱ្យក្រុមការងារបច្ចេក​ទេស ស្រង់ក្បាលដីដែល​ស​ង់ល​យចូល​ដីរ​ដ្ឋ យើងមានវិធាន​កា​រចំនួ​នពីរ​ដូចជា: ១. បើដីមិនទាន់ចុះប​ញ្ជី​ទេ មិនអនុញ្ញាតឱ្យចុះបញ្ជី​ បើគាត់មិនរើ​រប​ងដែ​លលយ​ចូលដី​រដ្ឋចេ​ញ។ ២. សូមក្រុមការងារសម្រ​ង់ឱ្យ​ច្បាស់​នូវ​ក្បាលដី ដែលល​យចូ​លដីរ​ដ្ឋប៉ុ​ន្មានម៉ែ​ត្រការ៉េ និងធ្វើការជូនដំណឹងឱ្យគា​ត់​រុះរើរ​បងចេ​ញ ប្រសិ​នបើ​គាត់មិ​នសហការជាមួយក្រុ​ម​បច្ចេក​ទេ​ស យើងអាចឈានទៅលុបប័ណ្ណគាត់​ចេ​ញ ដើម្បីការគ្រប់គ្រ​ង​ កុំឱ្យមានការបំពានលើដី​រ​ដ្ឋបន្ត​ទៀត ៕

អត្ថបទដែលជាប់ទាក់ទង