ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សា របស់​យុ​វជន ​នៅក្រៅប្រ​ទេស

68

 

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី៩ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំម​ក​នេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជនក្នុ​ង​ការ​សិក្សារៀ​នសូត្រ ទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិ​ស្សិត​ជាច្រើន បានចេញទៅបន្តការសិក្សា នៅ​ឯបរទេសលើ​មុខ​ជំនា​ញជា​ច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ព​ផ​ងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកងទ័ព គឺជាវិស័យដ៏មានសារសំខា​ន់បំផុត ក្នុងការថែរក្សាការពារសន្តិភាព ​និងបូ​រណាភា​ពទឹកដី ដែលតម្រូវឲ្យមានការបណ្តុះបណ្តាល ធនធា​នមនុស្ស ប្រកបដោយគុណភា​ព ទាំ​ងនៅក្នុងនិង​ក្រៅប្រទេស ដែលយើងអាចមានលទ្ធភាពធ្វើទៅបាន​។​ កន្លងមក​ រាជរដ្ឋាភិបាលក​ម្ពុជា បានលើកទឹកចិត្ត និង​ផ្តល់ឱ​កាសដ​ល់យុ​វជនជំនា​ន់ក្រោយ ឲ្យទទួលបានសិក្សានៅក្រៅ​ប្រទេ​ស ដើម្បីស្វែងរកចំ​ណេះ​ដឹងថ្មី​ៗ និង​បទ​ពិសោធ​ន៍ល្អៗ មកជួយអភិវឌ្ឍន៍ប្រទេស​ជាតិ។ មិនថាពួកគេមានប្រភ​ព​មកពី​ណា ឬស្ថិតក្នុងជីវភាពគ្រួសារបែ​ប​ណា ​ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុ​ទ្ធតែត្រូ​វបាន​រាជរ​ដ្ឋាភិបា​ល ផ្តល់ឱកាស ជម្រុញ និងលើកទឹ​កចិ​ត្តឲ្យបានរៀនសូត្រនៅសាលាល្អ​ៗ ដែលមានកម្មវិធី​ហ្វឹ​កហ្វឺន​ប្រកប​ដោយគុ​ណភា​ព។

ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធ​ន់រៀនសូត្រ នៅបរទេសរហូត​ប​ញ្ចប់ការសិក្សា ហើយបានវិលមកកាន់មាតុប្រទេ​ស​វិញ​។ ទន្ទឹមនឹងនោះ ក៏មានយុវជន ​យុវ​តីខ្មែរ​យើងជាច្រើ​នរូប​ទៀត ដែលបាននិងកំពុងសិក្សាយ៉ាងច្រើននៅ​បរ​ទេស ដើម្បីស្រូបយកចំណេះដឹង​ថ្មី​ៗ ​បទពិ​សោធ​ន៍ល្អៗ និងជំនាញមកបម្រើប្រ​ទេ​សជា​តិ។

រាជរដ្ឋាភិបាលកម្ពុជា​ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ​ ​និងលើ​កទឹ​កចិ​ត្តដ​ល់យុវជន ពីគ្រប់ស្រទាប់​វណ្ណៈឲ្យទទួលបានការសិក្សាជ្រៅជ្រះ​ ​ទាំងក្នុ​ងវិស័​យកង​ទ័ព និ​ងនៅ​ក្នុងវិស័យដទៃៗទៀត សម្រាប់យកមកចូលរួមកសាងនិ​ង​អភិ​វឌ្ឍន៍​ប្រទេសជា​តិយើង ឲ្យកាន់តែរី​កចម្រើន៕

អត្ថបទដែលជាប់ទាក់ទង