ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាកោះត្រល់យើងអាចប្ដឹងបាន ប្រសិនជាមាន​រ​ដ្ឋាភិបាលក្រោយ​ណាមួយ ដែលច​ង់ប្ដឹង

52

 

ភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នេះ លោក ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដឹកនាំប្រតិភូនៃអា​ជ្ញា​ធរជាតិ ទទួល​បន្ទុក​កិច្ចការព្រំដែន អញ្ញើញមកធ្វើជាបទបង្ហាញក្នុ​ង​កិច្ចប្រ​ជុំផ្ដល់ បទបង្ហាញពិគ្រោះស្វែងយល់ ក្នុ​ងក្របខ័​ណ្ឌ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោប​ល់។​

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោ​ក​ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ​ ​និងផ្ដ​ល់យោ​បល់បា​នឲ្យ
​ដឹងថា៖ ពាក់ព័ន្ធបញ្ហាកោះត្រល់​ លោក វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំ​ប​ង្ហាញជា​សញ្ញា​ថា “បើយោងតា​មច្បា​ប់ស​មុទ្រយើងអា​ចប្ដឹ
​ងបាន ប្រសិនជាមានរដ្ឋាភិបាល​ក្រោ​យណា​មួយ ដែលច​ង់ប្ដឹង តែរឿង​ឈ្នះចា​ញ់ជារឿងផ្សេងទៀត”។

លោកវិល្លាម​ថា នេះជាការអះអាងរ​ប​ស់ លោក វ៉ា គឹមហុង ក្នុងកិច្ចប្រជុំឧត្តម​ក្រុ​មប្រឹក្សាពិគ្រោះនិងផ្ដល់​យោ​បល់​ ។

ករណីនេះដែរ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោ​បល់​បានធ្វើសន្និសីទសារព័ត៌​មា​ន
ស្តីពីលទ្ធផលនៃការបំ​ភ្លឺ​រប​ស់លោក វ៉ា គឹមហុង ប្រធានគណៈក​ម្មការកិច្ចកា​រព្រំ​ដែន​កម្ពុជា ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និ​ងផ្តល់​យោប
​ល់ អំពីកិច្ចការព្រំដែ​ន​កម្ពុ​ជា ជាមួយប្រទេសក្បែរខា​ង​ នៅថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៩ នាទីស្ដីការគណៈរដ្ឋមន្រ្តី។

ក្នុងសន្និសីទសា​រព័​ត៌មាន ស្តីពីលទ្ធផលនៃការបំភ្លឺ របស់គណៈកម្មការកិច្ចកា​រ​ព្រំដែន ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
អំពីកិច្ច​កា​រព្រំដែ​នកម្ពុជា ជាមួយប្រទេសក្បែរ​ខាង លោក វ៉ា គីមហុង បានថ្លែងថា បើប្រជាពលរដ្ឋណាម្នាក់មាន​ប​ញ្ហា
​បាត់ដីធ្លីនៅកន្លែងណា​មួ​យ ត្រង់តំបន់ព្រំ​ដែ​ន អាចរាយការណ៍ប្រា​ប់​មកគ​ណៈកម្ម​ការព្រំ​ដែនក​ម្ពុជា ដើម្បីធ្វើការដោះស្រា​យ
​ភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង