ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន ស្នើដល់ឯកអគ្គរដ្ឋទូត​ប​ង់​ក្លាដេស ធ្វើកិច្ចសហការជាមួយស្ថាប័​ន​នានា​រប​ស់កម្ពុ​ជា ក្នុងការពង្រឹងកិច្ចសហប្រ​តិ​បត្តិ​ការ ប្រទេស​ទំាងពី​រឲ្យ​រឹងមាំ​ឡើង

39

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសវនាការជាមួយ​ លោក ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មី នៃសាធា​រ​ណរ​ដ្ឋ ប្រជាមានិតបង់ក្លា​ដេ​ស ប្រចំាព្រះរាជាណាចក្រកម្ពុ​ជា​ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គម​ហាព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់លោកឯកអ​គ្គរ​ដ្ឋទូត ធ្វើ​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជា​មួ​យបណ្តា​ក្រសួ​ង ស្ថាប័ននានា របស់កម្ពុជា សំដៅពង្រឹង និងព​ង្រីក​កិច្ច​សហប្រ​តិបត្តិ​ការលើវិ​ស័​យនានា ឲ្យកាន់តែស្អិតល្មួត​ថែមទៀត។ ចំពោះរដ្ឋសភា បានត្រៀមខ្លួន ជាសេ្រចក្នុងការធ្វើ​កិ​ច្ចសហ​ប្រតិបត្តិ​ការពេ​ញលេញ ដើម្បីឲ្យបេសកកម្មការទូត​រ​បស់ លោក ណាហ្សមុល កាវនិន នៅកម្ពុជាទទួល បានជោគជ័យ​។​

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចចង់ឃើញប្រទេសទំាង​ពី​រក​ម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិ​ច្ច​សហប្រ​តិ​បត្តិការ លើវិស័យពាណិជ្ជ​ក​ម្ម វិនិយោគ និងទេសចរ​ណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែ​ម​ទៀត​។

លោក ណាហ្សមុល កាវនិន បានអបអរសាទរចំ​ពោះ​ សម្តេចអគ្គមហាព​ញា​ច​ក្រី ហេង សំរិន ដែលបានដឹកនាំរដ្ឋ​ស​ភាជា​ថ្មីទៀ​ត​ នៅក្នុងអាណត្តិ​ថ្មី​នេះ។ ឆ្លងតាមបទពិសោធន៍​ដឹ​ក​នាំ កសាងប្រទេស ​ជាពិសេសការដឹកនាំស្ថា​ប័​ននី​តិប្ប​ញ្ញត្តិ​ជាច្រើន​ឆ្នាំមក​នោះ លោក ណាហ្សមុ​ល កាវនិន មានជំនឿមុតមាំថា ​សម្តេចនឹងនាំមកនូវភា​ព​ជោគ​ជ័យ​ថ្មីៗជា​ច្រើន​ទៀត ជូនដល់ប្រទេស​ ​និងរដ្ឋ​សភា កម្ពុជា។ លោកឯកអ​គ្គរ​ដ្ឋទូត បានស្នើសុំសម្តេ​ច​ ជួយជំរុញការផ្លាស់ប្តូរដំ​ណើ​រទ​ស្សន​កិច្ច​ រវាងក្រុម​មិ​ត្តភា​ព​រដ្ឋស​ភាក​ម្ពុជា និង បង់ក្លាដេស។ ពិសេសដំណើរទស្សនកិ​ច្ច​ក្រុម​មិត្ត​ភាពសភា​កម្ពុ​ជា-បង់ក្លាដេស ទៅកាន់ប្រទេសបង់ក្លា​ដេ​ស ក្នុងពេលសមស្រ​ប​ណា​មួយ។

លោក ណាហ្សមុល កាវនិន បាននាំកា​រគោរ​ពអញ្ជើ​ញរប​ស់ប្រធា​នរដ្ឋ​​សភា​បង់ក្លាដេស គោរពអញ្ជើញសម្តេច​ប្រ​ធាន​រដ្ឋ​សភា ទៅបំពេញទ​ស្ស​នកិ​ច្ចផ្លូ​វការ និងមិត្តភាពនៅប​ង់​ក្លាដេ​សផ​ងដែ​រ។

លោកឯក​អ​គ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំន​ង​កិច្ច​សហ​ប្រតិបត្តិ​កា​រដ៏ល្អ រវាងប្រទេសទំាង​ពី​រ ដែល​កើតមានតំាងពីសម្តេច ព្រះបរម​រ​តន​កោដ្ឋ​ និងអតីតនាយករដ្ឋមន្រ្តី​ប​ង់ក្លា​ដេស មកម្ល៉េះ។ រហូតមកដល់ពេលបច្ចុប្ប​ន្ន​នេះ ​នាយក​រដ្ឋ​មន្រ្តីប្រ​ទេសទំា​ងពី​របាន​បន្ត វប្បធម៌ដ៏ល្អ​នោះ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេសបា​ន​សម្រេ​ចយក​ ព្រះនាមសម្តេចព្រះប​រ​មរត​ន​កោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះ មហាវិថីមួយនៅប្រទេ​ស​បង់​ក្លាដេស​។ ហើយ​កម្ពុ​ជាបានសម្រេចយកឈ្មោះអតីតនាយ​ក​រដ្ឋ​មន្រ្តីប​ង់ក្លា​ដេស ដាក់ឈ្មោះមហាវិថីមួ​យ​ដែរ។

លោកបានគូ​សប​ញ្ជា​ក់ថា កម្ពុជា និងបង់ក្លាដេស មា​នអតីតកាលប្រហា​ក់​ប្រហែ​លគ្នា​ ឆ្លងកាត់ស​ង្រ្គា​ម​ និង​ពេល​បច្ចុ​ប្បន្នបាន​ទ​ទួល ស្គាល់នូវសន្តិភាព​ ​និងការអភិ​វ​ឌ្ឍដូ​ចគ្នា​។

សម្តេចអគ្គមហា​ព​ញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសំណើខាងលើ​ ​និងបា​នគូ​សបញ្ជាក់​ថា​ សម្តេចនឹងខិត​ខំ​ជំរុញ ទំនាក់ទំនងកិច្ចស​ហ​ប្រតិ​បត្តិ​ការ រវាងរដ្ឋសភាប្រទេ​ស​ទំាង​ពីរ​ឲ្យកាន់​តែរឹ​ងមាំ និងគ្រប់ជ្រុងជ្រោ​យ​។​ តាមរយៈលោកឯកអ​គ្គរ​ដ្ឋទូត សម្តេចបានគោរពអ​ញ្ជើ​ញលោ​កស្រីប្រធាន​រដ្ឋ​សភាប​ង់ក្លាដេស មកបំពេញទស្សនកិច្ចនៅក​ម្ពុ​ជា ​និងចូលរួមកិច្ច​ប្រ​ជុំភា​ពជាដៃ​គូស​ភា អាស៊ី- អឺរ៉ុប(ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ នៅចុងឆ្នាំ២០២០​ ​ខាងមុ​ខផ​ងដែរ។

សម្តេចប្រធានរដ្ឋស​ភា ​បានបង្ហាញកា​រ​ពេញ​ចិត្ត ចំពោះកិច្ចសហប្រតិបត្តិ​កា​រ​រវា​ងរដ្ឋាភិ​បាល នៃប្រទេសទាំងពីរ​ ​ដែល​បាន​ចុះហ​ត្ថលេខា លើកិច្ចព្រមព្រៀង​ ​និងអនុស្សរ​ណៈ​ជាមួ​យគ្នា​ លើវិស័យអាទិភាព​ជាច្រើន​ ជាពិសេសការគាំទ្រ​គ្នា​ទៅវិញ​ទៅម​ក នៅលើវេទិកាអ​ន្ត​រជា​តិនានា សំដៅនំាមកនូវឧត្ត​ម​ប្រយោជ​ន៍ដ​ល់ប្រជា​ជាតិ​ទាំងសង​ខា​ង និងរួមចំណែក​យ៉ា​ងធំធេ​ង ដល់​ការកា​រពារ និងថែរក្សា​សុ​ខស​ន្តិ​ភាព ក្នុងតំបន់ និងសក​ល​លោក ​នៅក្នុង​បរិ​បទ​សភាព​ការណ៍​សកលលោ​កប្រែប្រួ​លមិន​ទៀងទាត់ដូ​ចស​ព្វថ្ងៃ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង