ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា បានបញ្ចប់ដោយជោគជ័យ

47

ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបិទវគ្គសិក្សាសាម គ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា សម្រាប់ថ្នាក់ដឹកនាំកីឡា និង គ្រូកីឡា តាមសហព័ន្ធកីឡាជាតិ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៦០នាក់មកពីអគ្គលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំនួន៤នាក់ គណៈកម្មការវេជ្ជសាស្ត្រកីឡាចំនួន១នាក់គណៈកម្មាធិការ CAMSOC ចំនួន ១០នាក់ និងសហព័ន្ធកីឡាជាតិចំនួន ៤៤នាក់។
លោក ឯម ហៀង ប្រធានគ្រប់គ្រងវគ្គបានប្រាប់ឲ្យថា វគ្គសិក្សានេះមានរយៈពេលខ្លីក៏មែនពិត ប៉ុន្តែសិក្ខាកាមទាំងអស់បង្កើនបានការយល់ដឹងកាន់តែច្បាស់អំពី ! ប្រវត្តិនៃចលនាអូឡាំពិក រចនាសម្ព័ន្ធអង្គការសាមគ្គីអូឡាំពិក រចនាសម្ព័ន្ធគ្រប់គ្រងចលនាអូឡាំពិក ភាពជាអ្នកដឹកនាំ លេងដោយយុត្តិធម៌ ការកំណត់និស្ស័យរបស់កីឡាករ-កីឡាការិនី ទ្រឹស្ដីកីឡាជំនាញ ការធ្វើការងារជាមួយអ្នកស្ម័គ្រចិត្តការងារទំនាក់ទំនង ការរៀបចំអង្គប្រជុំ ការរៀបចំព្រឹត្តិការណ៍មួយ ស្ត្រី និងកីឡា ពីរបបអាហាររបស់កីឡាករ-កីឡាការិនីការពិនិត្យសាធាតុឌុបពីង ការបញ្ជាក់រោទ គារសង្គ្រោះបឋម និងវិធីការពារក្នុងកីឡា ។ល។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាគ្រូឧទ្ទេស មេរៀនស្តីពី ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ, អង្គការសាមគ្គីអូឡាំពិក, ទីផ្សារនិងកីឡា, ផែនការធ្វើដំណើររបស់ប្រតិភូកីឡា, លេងដោយយុត្តិធម៍, ផែនការកម្មវិធីហ្វឹកហាត់កីឡា, ភាពជាអ្នកដឹនាំ ព្រមទំាំងលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកស្តើង ជា៕

អត្ថបទដែលជាប់ទាក់ទង