ឆៃ សារ៉ា និង ពុទ្ធ ឆាយរិទ្ធីបន្តឈ្នះទៀតឬទេ?
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតសន្សំពិន្ទុសម្រាប់ខ្សែក្រវាត់ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលChampionលើ
សង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៣តុលាអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធីដល់វេនប្រកួតជាមួយអ្នកប្រដាល់ថៃឆៀង ឆៃ
(Chhieng Chhai)ហើយ ។
នេះជាការប្រកួតលើកទី២របស់ពួកគេដែលការប្រកួតលើកទី១រិទ្ធីឈ្នះឈោក ឈៃ(Chhuok Chhai)ដោយ
ពិន្ទុ ឯ ឆៀង ឆៃប្រកួតចាញ់អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។សម្រាប់ការប្រកួតនេះ
ទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីប្រជែងគ្នាឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
រិទ្ធីមានប្រវត្តិប្រកួតចំនួន១២៣ដង ឈ្នះ៩៥ដង ចាញ់២៦ដង និងស្មើពិន្ទុចំនួន២ដង ។ចំពោះឆៀង ឆៃ
វិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៥៨ដង និងចាញចំនួន២១ដង ។នរណាប្រជែងបានជ័យជំនះសម្រាប់
ការប្រកួតនេះ ។ឆៀង ឆៃប្រសិនបើ់ចាញ់មួយប្រកួតនេះទៀតឩិកាសសម្រាប់ឡើងទៅកាន់វគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រទំនងជាលំបាកហើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឆៃ សារ៉ាមកពីសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់
ថៃឈោក ឆៃ ។
សារ៉ាមួយប្រកួតដំបូងរបស់គេក៏បានទទួលជ័យជំនះដែរគឺឈ្នៃពិន្ទុឆៀង ឆៃ រីឯឈោក ឆៃមួយប្រកួត
ដំបូងរបស់គេជួបបរាជ័យគឺចាញ់ពិន្ទុពុទ្ធ ឆាយរិទ្ធី ។សម្រាប់ការប្រកួតលើកទី២នេះមិនដឹងថាមិនដឹងថាឈោក ឆៃអាចប្រជែងបានជ័យជំនះឬយ៉ាងណាទេចំពោះសារ៉ាដែលជាអ្នកប្រដាល់ចូលចិត្តប្រើកែងនោះក៏មិនទាន់ដឹងថាគេអាចដណ្ដើមបានជ័យជំនះនៅក្នុងការប្រកួតលើកទី២របស់គេបានឬទេ ?
សូមបញ្ជាក់ថាសារ៉ាមានប្រវត្តិប្រកួតចំនួន១០០ដង ឈ្នះ៨១ដង ចាញ់១៧ដងស្មើពិន្ទុ២ដង និងវាយគូ
ប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ចំពោះឈោក ឆៃ វិញគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៥ដង ចាញ់២១ដង និងស្មើពិន្ទុ៣ដង ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង ណងសៅក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយសែន ណាវី
ក្លិបឃ្លាំងមឿងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបាន
ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ម៉ន ភារម្យក្លិបការិយាល័យទី៥កងទ័ពេជើងគោកដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៥៤គីឡូក្រាម ។
ធា វាសនាក្លិបខេត្តរតនគីរីត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដមកពីក្លិបអារុណរះកីឡា
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕