ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអូស្មាន ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមអ្នកក្រុងកែប ប្រមាណជាង៤ពាន់នាក់ប្ដេជ្ញាចិត្ដនឹងបន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍប្រទេស មាន ការរីកចម្រើនទៅមុខ

108

កែប៖ សហគមន៍ខ្មែរឥស្លាម នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្ដកែប ប្រមាណងជាង៤ពាន់នាក់ បានជួបជុំគ្នាធ្វើការប្តេជ្ញា ចិត្ដថា និងត្រៀមខ្លួន គាំទ្រ ជានិច្ចសម្រាប់ថ្ងៃ២៩ កក្កដា ២០១៨ នេះ និងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដការអភិវឌ្ឍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន រុងរឿង ជូនប្រ ជាពលរដ្ឋ រស់នៅប្រកបដោយសុខក្សេមក្សាន្ដ និងដើម្បីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ជាទីស្រលាញ់របស់ជនរួមជាតិ ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញ ជួបសំណេះសំ ណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិថ្មី ឃុំព្រៃធំ ក្រុងកែប ខេត្ដកែប ប្រមាណជាង៤ពាន់នាក់ កាលពីថ្ងៃពុធ៦កើត ខែទុតិយាសាឍ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៨ កក្កដា ២០១៨ ។

លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការគាំទ្រនេះ នៅដិតជាប់ជាមួយបងប្អូន និង ញាតិមិត្តជិតឆ្ងាយ ដោយស្មោះត្រង់ដោយឆន្ទៈ ដើម្បីជាការចូលរួមសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ តទៅមុខជាបន្តបន្ទាប់ ។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្ត បន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋាន មួយចំនួននោះឡើយ ។ គណបក្ស ប្រជាជន មានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង