ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហមវុទ្ធីដែលឃុំខ្លួនករណីរួមគំនិតក្បត់ជាតិច្រានចោលព័ត៌មានបំភ្លើសការពិតថាលោកបានស្លាប់ដោយសារការវាយធ្វើទារុណកម្ម

52

(កំពង់ចាម)ក្រោយពីការចាប់ខ្លួននិងឃុំដាក់ពន្ធនាគារកាលពីប៉ុន្មានថ្ងៃមុននេះក្រុមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិបានបញ្ចេញព័ត៌មានបំផ្លើសការពិតនិងបង្ហោះចែកចាយព្រោងព្រាតលើបណ្ដាញសង្គមFacebook ថាលោកហមវុទ្ធីអតីតអនុប្រធានប្រតិបត្តិនិងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយអតីតគណបក្សសង្គ្រោះជាតិបានស្លាប់ដោយការវាយធ្វើបាបរបស់មន្រ្តីនគរបាល។

ក្រោយមានព័ត៌មានចែកចាយតាមបណ្ដាញសង្គមFacebook ដែលធ្វើឲ្យមានការភ័ន្ដច្រឡំយ៉ាងដូច្នេះអាជ្ញាធរនិងមន្ដ្រីសមត្ថកិច្ចបានជួបផ្ទាល់ជាមួយលោកហមវុទ្ធីនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នេះនិងថតជាវិដេអូដើម្បីឲ្យលោកបញ្ជាក់ការពិតហើយច្រានចោលចំពោះព័ត៌មានបំភ្លើសមួយនេះ។

លោកហមវុទ្ធីបានអះអាងថារហូតមកដល់ថ្ងៃនេះលោកស្ថិតនៅក្នុងពន្ធនាគារដោយមានសុខភាពរឹងមាំហើយក៏គ្មានការវាយដំធ្វើបាបពីសំណាក់អាជ្ញាធរមន្ដ្រីសមត្ថកិច្ចឬមន្ដ្រីអនុរក្សពន្ធនាគារនោះឡើយ។

ក្រៅពីការសារភាពពីការចាប់ខ្លួនរបស់សមត្ថកិច្ចពាក់ព័ន្ធការរួមគំនិតក្បត់ជាតិអតីតមន្ដ្រីជាន់ខ្ពស់រូបនេះក៏បានប្រកាសច្រានចោលនិងអំពាវនាវកុំឲ្យមានការយល់ប្រឡំនិងចែកចាយព័ត៌មានខុសពីការពិតដែលថាលោកទទួលមរណភាពនោះ។

សូមបញ្ជាក់ថាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិឈ្មោះហមវុទ្ធីត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅល្ងាចថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩នៅរាជធានីភ្នំពេញរួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ហើយក៏ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។

មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាមបានថ្លែងប្រាប់បណ្តាញព័ត៌មានថាបុគ្គលហមវុទ្ធីហៅវណ្ណផាន់ណាភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ

ទីកន្លែងកំណើតនៅភូមិកញ្ចិលឃុំកំពង់រាបស្រុកព្រែកកំបាស់ខេត្តតាកែវនិងអាសយដ្ឋានបច្ចុប្បន្ននៅភូមិតាំងគោកឃុំតាំងក្រាំងស្រុកបាធាយខេត្តកំពង់ចាម។

កាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩កន្លងទៅនេះលោកហួតវុទ្ធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនជាប់សង្ស័យរូបនេះដោយបានប្រព្រឹត្តិបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង