ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ នឹង​ឃាត់​ទុក​បណ្តោះអាសន្ន​និង​ផាកពិន័យ​ចំពោះ​យានយន្ត​ គ្មាន​ស្លាក​លេខ​ ចាប់ពី​ថ្ងៃ​ទី​២១​ខែតុលា​

86

ភ្នំពេញយោងតាមហ្វេប៊ុផេផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី១១ខែតុលានេះថាសមត្ថកិច្ចសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការគោរពច្បាប់ដោយយកយានយន្តទៅធ្វើស្លាកលេខដើម្បីកុំអោយខាតពេលវេលានិងជៀសផុតពីការផាកពិន័យ

បន្ទាប់ពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ឯកថេអគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ,​ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោកនិងអធិការខណ្ឌទាំង១៤នឹងចាប់ផ្តើមធ្វើការឃាត់ទុកបណ្តោះអាសន្ននិងធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ចំពោះយានយន្តទោចក្រយានយន្តនិងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខពាក់ស្លាកលេខមិនប្រក្រតីចាប់ពីថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០១៩នេះតទៅ

 

អត្ថបទដែលជាប់ទាក់ទង