ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ កម្មការនីធ្វើការនៅរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៤

120

នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេនដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រនេះ មានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣,៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣,៥៦៣នាក់។ រោងចក្រនេះ ផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ ហើយផលិតផលនៃរោងចក្រនេះត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប និងអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង