លោក អូស្មាន ហាស្សាន់៖ គោលនយោបាយទាំង១១(ខ) របស់គណបក្សប្រជាជនកម្ពុជា កំពុងទទួលការគាំទ្រយ៉ាងខ្លាំង ពីសហគមន៏ខ្មែរឥស្លាមនៅទូទាំងប្រទេស
កំពត៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ ជារឿងជាក់ស្តែង ពិសេសក្នុងយុទ្ធនាការសំណេះសំណាល ឃោសនារកសំឡេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាម ក្នុងកម្រោង ១១០កន្លែងទូទាំងប្រទេស គណៈចលនាសាសនិកឥស្លាមកម្ពុជា បានកត់សម្គាល់ថា គោល នយោបាយ ១១(ខ) របស់គណបក្សប្រជាជនកម្ពុជា បាននិង កំពុងទទួលបាននូវការ គាំទ្រ និងកោតសរសើរយ៉ាងខ្លាំងក្លាពីជនរួមជាតិ ខណៈសហគមន៍ខ្មែរឥស្លាម ស្ទើរទាំងអស់ បានកំពុងតែសប្បាយរីករាយអបអរសាទរ ជាមួយគោលនយោ បាយទាំង១១(ខ)ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញសម្រាប់អាណត្តិទី៦ ឆ្នាំ ២០១៨-២០២៣ នេះ។
លោក អូស្មាន ហាស្សាន់ លើកឡើងបែបនេះ កាលពីថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសជំនួបសំណេះ សំណាលជាមួយសហគមន៍ខ្មែរឥស្លាម អ្នកឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត ជាក់ស្តែង គឺអ្នកឃុំបឹងទូកទាំងមូលដែលចូលរួមក្នុងកម្មវិធីសំណេះសំណាល មិនខុសពីសហគមន៍អ្នកនៅបណ្តា ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានីខេត្តផ្សេងៗ ដែលកំពុងគាំទ្រ និងចង់បានគណបក្សប្រជាជនកម្ពុជា នៅ តែឈ្នះឆ្នោត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍតាមគោលការទាំង១១ខ របស់ខ្លួននោះឡើយ ។
ឆ្លើយតបជាមួយគោលនយោបាយទាំង១១ខ នេះ អ្នកឃុំបឹងទូក បានប្តេជ្ញាចិត្ដត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃទី២៩ កក្កដា ២០១៨នេះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ។
លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមអោយការគាំទ្រនេះ នៅដិតជាប់ជាមួយបងប្អូន និង ញាតិមិត្តជិតឆ្ងាយ ដោយស្មោះត្រង់ដោយឆន្ទៈ ដើម្បីជាការចូលរួមសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ តទៅមុខជាបន្តបន្ទាប់ ។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្ត បន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋាន មួយចំនួននោះឡើយ ។ គណបក្សប្រជាជន មានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេស ជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធ ផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕