ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្គឹកណា​ គណបក្សប្រជាជនកម្ពុជា ​នៅតែ​ឈ្នះឆ្នោ​ត ហើយសម្តេច​តេជោ​ នៅតែបន្តដឹកនាំប្រ​ទេ​សជាតិ

60

ហុងគ្រី៖ នៅរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ នៅពេលអញ្ជើញមកដល់សណ្ឋាគារ​ស្នា​ក់នៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានអញ្ជើញផ្តល់កិត្តិយសជួបជុំសំណេះ​សំ​ណាល ជាមួយ​កូនក្មួ​យនិស្សិ​តខ្មែរ ដែលកំ​ពុងសិក្សានៅក្នុងប្រទេសហុងគ្រី (Hu​ngary) ជាច្រើនរូប។ សម្តេចតេជោ សប្បាយរីករាយដែលបាន​យក​ពេលវេលា ដ៏មាន​តម្លៃ មកជួបកូនក្មួយនិស្សិតនៅ​ទី​នេះ។​

សម្តេច​តេជោ​នាយក​រដ្ឋម​ន្រ្តី បាន​កោតស​រសើ​រដ​ល់​ក្មួយ​ៗ ដែលបា​នមក​បន្តកា​រសិ​ក្សា នៅក្នុងប្រទេសដែលមានការរី​ក​ចម្រើន ដូចជា ប្រទេសហុ​ងគ្រី​នេះជា​ដើ​ម។ តាមការសាកសួរពី ស​ម្តេច​តេជោ គឺមាននិស្សិតយើងមកពីខេត្តមួយ​ចំ​នួន​ដូចជា: ស្វា​យរៀ​ង, បាត់ដំបង, កណ្តាល, រតនគិរី, បន្ទាយមានជ័យ, ​ភ្នំ​ពេញ​ និង តាកែវ។ និស្សិតមួ​យចំ​នួនក្រោ​យពី​ចប់​កា​រសិក្សា ហើយក៏មា​នកា​រងារ ធ្វើជាមួយ​ក្រុម​ហ៊ុនផ្សេ​ងៗ នៅទីនេះ​តែម្តង​។ ភាគច្រើននិស្សិតដែលម​ករៀ​ននៅទីនេះ គឺមានកម្រិត បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។ សម្តេចតេជោ បានគាំទ្រ និងលើកទឹក​ចិត្ត​ដល់និ​ស្សិត​ខ្មែរ ឲ្យខិតខំ​រៀនសូ​ត្រ គោរពច្បាប់ប្រទេសគេ ​ហើ​យបន្ត​សិក្សា​ឲ្យបានជ្រៅ​ជ្រះ ​ប្រសិន​បើជួ​បការ​លំបាក លើបញ្ហា​អ្វីមួ​យក្នុងពេល​សិក្សា​ គឺរាជរដ្ឋាភិបាលនឹងយកចិត្ត​ទុ​កដា​ក់ដោះស្រា​យ ជូនកូន​ក្មួយនិ​ស្សិតគ្រ​ប់ៗ​គ្នា ដូចជាចំណុចមួយដែ​ល​និស្សិតស្រី​ម្នាក់ បានលើកឡើងគឺប្រសិន​បើ​សិក្សានៅក្រៅប្រទេស ហើយអ​ស់ប៊ួកហើ​យ ហើយក្នុងកិច្ចសន្យា បើរៀ​នច​ប់ហើ​យត្រូ​វតែវិ​លត្រឡប់ ទៅកាន់​ប្រទេ​សវិ​ញ។ សម្តេច​តេជោ នឹងដោះស្រា​យជូ​នមិ​នឲ្យកូនក្មួយនិស្សិត ពិបា​កទេក្នុង​ការ​សិក្សា​ បើកូ​នក្មួ​យត្រូវបន្តការសិក្សាយកថ្នាក់ខ្ពស់ថែមទៀ​ត គឺមិនចាំ​បាច់វិ​លទៅប្រ​ទេស​វិញ​ឡើយ គឺអាចនៅបន្តការសិក្សា​បា​ន ​បើមានអាហារូបករណ៍សិក្សាបន្ត។​

សម្តេចតេជោនាយករដ្ឋមន្រ្តី ​បានជម្រាបកូនក្មួយអំពីស្ថិរភាពនយោ​បា​យ សង្គម សេដ្ឋកិច្ច ដែលកំ​ពុង​ជំរុញ ដល់ការ​រីក​លូត​លាស់ នៃប្រទេ​សជា​តិ។ ទន្ទឹមនឹងនេះ ចំណូលពន្ធ ក៏មានកា​រកើ​នឡើង គួរជា​ទីមោ​ទនៈផង​ដែរ។

ឆ្លៀតក្នុងឱកាស​នេះដែ​រ សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រាប់កូនក្មួយ ក៏ដូ​ចជា​មន្រ្តីរាជកា​រឲ្យបានជ្រា​បថា ​ចំពោះប្រាក់បៀរវត្សន៍អប្ប​បរិ​មាទោះបីឡើង​ដល់​ណា ក៏រដ្ឋាភិបាលអត់យកពន្ធដែ​រ ដូចជាប្រាក់ខែគ្រូបង្រៀន​ដែ​លឡើង​ពី ១លាន២សែន ទៅ ១លាន៣សែន គឺ​អត់​យកពន្ធទេ។ ក្រសួងសេដ្ឋកិច្ច នឹងប្រកាសក្នុងច្បាប់ហិរ​ញ្ញ​វត្ថុ​ជាផ្លូវ​ការ។

សម្តេចតេជោ បាន​លើកប​ញ្ជា​ក់សារ​ជាថ្មី ជម្រាប​ដល់​កូនក្មួ​យក៏ដូច​ជាពល​រដ្ឋ ជាពិសេសកសិករឲ្យបានជ្រា​បថា ល្គឹកណា គណបក្សប្រជាជនកម្ពុ​ជា​ នៅតែឈ្នះឆ្នោត ហើយ សម្តេចតេជោ នៅតែបន្ត​ដឹ​កនាំ​ប្រទេស​ជាតិ​ គឺ ១)រាជរដ្ឋាភិបាល​មិ​នយក​ពន្ធលើដីស្រែ​ចំការ របស់​បងប្អូនប្រជាកសិករឡើយ​។​ ២)បៀវត្សរ៍អប្បប​រិមា ទោះបីឡើងដល់ណាក៏អត់​ជា​ប់ពន្ធដែរ។

នៅក្នុងឱកាសនៃការសំ​ណេះសំ​ណាល​នេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា​លើក​ទឹកចិត្ត​ដល់ក្មួ​យៗ ដែលបា​នអា​ហារូបករណ៍នៅហុងគ្រី​ ​អោយខិ​តខំ​សិក្សា​រៀនសូ​ត្រ ធ្វើជា​និស្សិតល្អ កូនល្អ ជាពលរដ្ឋល្អ និងជាធនធានល្អរបស់ប្រទេសជា​តិ​ ៕

អត្ថបទដែលជាប់ទាក់ទង