ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តបង្សុកូលថ្វាយ រាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»គម្រប់៧ឆ្នាំ

181

ភ្នំពេញ៖ ស្ថិតក្នុងឧិកាសដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួតនៅទូទាំងប្រទេសក៏ ដូចនៅក្រៅប្រទេសចូលរួមពិធីគោរពដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនៈកោដ្ឋដែលបានយាងចូលទីវង្គត់គំរប់ខូប៧ឆ្នាំនាថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៩អង្គដើម្បីសូត្រមន្តបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះ មហាវីរះក្សត្រ ព្រះបិតាឯករាជ្យ បូរណៈភាពទឹកដីនិងឯកភាពជាតិខ្មែរ(ព្រះបរម រតនះកោដ្ឋ)។

កូនចៅ ចៅទួតប្រជានុរាស្ត្រគ្រប់រូបតែងតែចងចាំជានិច្ចនូវព្រះរាជគំរូវីរះភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបក្ការះដ៏ធំធេងរបស់ព្រះវរះរាជបិតាជាតិ ព្រះបរមរតនះកោដ្ឋជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ និងប្រជារាស្ត្រ ព្រមទាំងបួងសួងសុំឲ្យដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនៈកោដ្ឋបានទៅសោយសុខក្នុងឋានព្រះបរមសុខ ជាទីដ្ឋានដ៏គាប់ប្រសើនិងសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៏កុំបីឃ្លៀងឃ្លាតឡើយ។

   សូមរំលឹកថា ព្រះកុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋជាទី គោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងចូលទីវង្គត់ក្នុងព្រះជន្មាយុ៩០ព្រះវស្សានាមន្ទីរពេទ្យទីក្រុងប៉េកាំងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២។ នៅថ្ងៃទី១៥តុលានេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័នជាតិបានអញ្ជើញទៅដាក់កំរងផ្កានៅស្តូបព្រះបរមរូបព្រះ បរមរតនៈកោដ្ឋនៅខាងកើតវិមានឯករាជ្យ និងនៅតាមស្ថាប័ន អង្គភាព រាជធានីខេត្ត ក៏បានបង្សុកូលថ្វាយព្រះរាជកុសលដល់ព្រះបរមរតនៈកោដ្ឋសូមបានយាង ទៅសោយព្រៈបរមសុខក្នុងឋានសុខគតិភពកុំបីខានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង