ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុឈូសឆាយដី បំពេញជង្ហុក តាមបណ្តោយផ្លូវ ៤០ម៉ែត្រ ចេញពីអូត្រេះ ភ្ជាប់ទៅផ្លូវជាតិលេខ៤ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ

162
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើសកម្មភាពឈូសឆាយដី បំពេញជង្ហុក តាមបណ្តោយផ្លូវ ៤០ម៉ែត្រ ចេញពីអូត្រេះ ភ្ជាប់ទៅផ្លូវជាតិលេខ៤  ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ។ ដើម្បីអោយការដ្ឋាននេះដំណើរការទៅបានរលូននិងទទួលបាន ការគាំទ្រនិងចូលរួម សហការពី
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន  កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះបានដឹកនាំមន្ត្រី មន្ទីរជំនាញ និងអភិបាលក្រុងព្រះសីហនុ ចុះពិនិត្យស្ថានភាពផ្លូវខាងលើជាក់ស្តែង។

លោកគួច ចំរើន ក្នុងឱកាសនោះបានធ្វើការណែនាំដល់មន្ត្រីជំនាញ កែសម្រួលផ្លូវ ៤០ម៉ែត្រ ដែលចេញពីអូត្រេះ ភ្ជាប់ទៅផ្លូវជាតិលេខ៤ ត្រង់ចំណុចអាឡាំងដឺឡុង ដោយឈូសឆាយដី តាមបណ្តោយផ្លូវ ៤០ម៉ែត្រ បំពេញជង្ហុក ដើម្បីជួយសម្រួល កាត់បន្ថយកាកកស្ទះចរាចរណ៍ និងផ្លូវទី២ ចេញពីផ្លូវ១ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងTOTAL ឃ្លាំងលើ ដោយត្រូវពង្រីកបន្ថែម និងស្នើរឱ្សប្រជាពលរដ្ឋ មានលំនៅឋានអមសងខាងផ្លូវ ចូលរួមសហការ ដើម្បីឱ្យក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ បំពេញការងារបានលឿនតាមការគ្រោងទុក ។

លោក គួច ចំរើន បានបញ្ជាក់ថា ផ្លូវទាំងអស់នេះ បំរើផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ព្រោះកាលណាមានផ្លូវ គឺមានសង្ឃឹម ការធ្វើដំណើរមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងចំណេញថវិកា ក៍ដូចជាការចូលរួមអភិវឌ្ឍក្រុងព្រះសីហនុ ៕
អត្ថបទដែលជាប់ទាក់ទង