ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍

207

ភ្នំពេញ៖ លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថាលពីព្រឹកថ្ងៃទី ១៥​ ខែ​ តុលា ឆ្នាំ ២០១៩នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ដោយចុះ សហការគ្នាជាមួយអនុសាខាខណ្ឌទួលគោក បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យ​ ជា​ សុីម​ សាមគ្គី និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហម ប្រជាការពារ សន្តិសុខផ្សារដេីមគ សរុបប្រមាណចំនួន៥០នាក់ ចុះអប់រំផ្សព្វផ្សាយអំពី​សុវត្ថិភាពចរាចរណ៍​ និងសម្អាតអនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ​ នៅផ្សារដេីមគ។ ក្នុងគោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះ គឺ​ដេីម្បីក្រេីនរំលឹក​ ក៏ដូចជាអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងច្រើនថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការមិនប្រព្រឹត្តនូវឥរិយាបទដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ក្នុងនោះរួមមានទាំងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ ដែលជាមូលហេតុធំមួយបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើន​ ។ ជាទូទៅគ្រោះថ្នាក់ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងរមែងធ្ងន់ជាងគ្រោះថ្នាក់ដែលមិនពាក់ព័ន្ធដល់គ្រឿងស្រវឹង​ ព្រោះថាកាលបើស្ថិតក្នុងស្ថានភាពស្រវឹង អ្នកបើកបរអាចនឹងមានចិត្តបើកបរលឿនហួសល្បឿនកំណត់ បើកវ៉ាជែងគេឯងតាមដងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ក្នុងការពាក់ខ្សែក្រវាត់សុវត្ថិភាព ឫពាក់មួកសុវត្ថិភាព មិនគោរពភ្លើងស្តុបឫស្លាកសញ្ញាចរាចរណ៍ជាដើម ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បើស្រវឹងសូមកុំបើកបរ និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច​ ៕

អត្ថបទដែលជាប់ទាក់ទង