ឆេះរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យលោកសង្ឃ បណ្តាលមកពីការដូធុងអុកស៊ីសែន
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មានករណីឆេះរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យលោកសង្ឃ បណ្តាលមកពីការដូធុងអុកស៊ីសែន ដើម្បីយកអ្នកជំងឺចេញទៅតាមខេត្ត កាលពីវេលាម៉ោង១៦និង៣០នាទី នៅទីតាំងអគារមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតនៅផ្លូវ១៥០ ក្រុម៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
សមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន២ឡាន និងបំពង់ពន្លត់អគ្គិភ័យ អស់ចំនួន៧បំពង់ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១៧និង២០នាទី។
ក្នុងករណីនេះ បណ្តាលឲ្យមានមនុស្សរងរបួសចំនួន១នាក់ និងខូចខាតរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យអស់ចំនួន៣គ្រឿង៕