ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសល់តែ៥ថ្ងៃទៀតនគរបាលខណ្ឌទាំង១៤នឹងចាប់ផ្តេីមចាប់ឃាត់និងធ្វេីការផាកពិន័យយានយន្តដែលធ្វេីចរាចរណ៍ដោយគ្មានផ្លាកលេខឬប្រីប្រាស់ផ្លាកលេខមិនប្រក្រតី

76

 

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសថានៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះគឺចាប់ពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះតទៅកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នឹងចាប់ផ្តេីមចាប់ឃាត់និងធ្វេីការផាកពិន័យនៅយានយន្តទោចក្រត្រីចក្រក្រយានយន្តដែលធ្វេីចរាចរណ៍តាមដងផ្លូវដោយគ្មានស្លាកលេខឬប្រីប្រាស់ផ្លាកលេខមិនប្រក្រតី។

អគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរាជធានីភ្នំពេញលោកសថេត  នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៩បានថ្លែងតាមរយៈសេចក្តីជូនដំណឹងថាដោយសង្កេតឃើញថាមួយរយៈពេលចុងក្រោយនេះមានរថយន្តនិងទោចក្រត្រីចក្រយានយន្តមួយចំនួន

ដែលធ្វើចរាចរណ៍នៅតាមដងផ្លូវដោយគ្មានផ្លាកលេខឬប្រើប្រាស់ផ្លាកលេខមិនប្រក្រតីនិងបានឆ្លៀតឱកាស

យករថយន្តនិងទោចក្រត្រីចក្រយានយន្តទាំងនោះទៅប្រព្រឹត្តអំពើឆក់ប្លន់ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតនិងបង្កគ្រោះថ្នាក់រួចបើកគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបន្តថាចំពោះមុខដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងសណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ

សំដៅទប់ស្កាត់បង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗនិងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវ

តាមរកជនល្មើសមួយចំនួននិងដើម្បីបង្កើនប្រសិទ្ធភាពនៃការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកស្នងការដ្ឋាន

នគរបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់រថយន្តនិងទោចក្រត្រីចក្រយានយន្ត

ដែលគ្មានស្លាកលេខឬពាក់ស្លាកលេខមិនប្រក្រតីត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខនិងបណ្ណសម្គាល់

រថយន្តនិងទោចក្រត្រីចក្រយានយន្តឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។

លោកសថេតបានថ្លែងថាចាប់ពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងចាត់វិធានការត្រួតពិនិត្យចាប់ឃាត់ជាបណ្តោះអាសន្នរថយន្តនិងទោចក្រត្រីចក្រយានយន្តដែលគ្មានផ្លាកលេខយកមករក្សាទុកនិងធ្វើការផាកពិន័យនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករហូតទាល់តែធ្វើស្លាកលេខរួចរាល់ហើយទើបអនុញ្ញាតឲ្យយកត្រឡប់ទៅវិញបាន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការគោរព

អនុវត្តច្បាប់ដោយយកយានយន្តទៅធ្វើផ្លាកលេខដើម្បីកុំឲ្យខាតពេលវេលានិងជៀសផុតពីការផាកពិន័យនេះ៕

អត្ថបទដែលជាប់ទាក់ទង