ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ ពីតួនាទី និងភារកិច្ច ស្ថាប័នអនុវត្តន៍ និង នីតិវិធីអនុវត្តន៍ដោយបង្ខំ

137

ព្រះសីហនុ៖ ក្រសួងយុត្តិធម៌បានសហការជាមួយសាលាដំបូងខេត្តព្រះសីហនុ រៀបចំកិ​ច្ចប្រជុំផ្សព្វផ្សាយស្តីពី “​តួនាទី និងភារកិច្ច ស្ថាប័នអនុវត្តន៍” និង “នីតិវិធីអ​នុ​វត្តន៍ដោយ​បង្ខំ” ក្នុងគោលបំណងផ្សព្វផ្សាយឲ្យសាធា​រ​ណជន ក៏ដូច​ជាអាជ្ញា​ធរមាន​សមត្ថ​កិច្ច និងកងកម្លាំង​មាន​សម​ត្ថកិច្ច បានយល់ដឹងអំពីតួនាទី ​និងភារ​កិច្ច​របស់ស្ថាប័នអនុវត្តន៍ គឺតុលាការអនុវត្តន៍ និង អាជ្ញាសាលា ក្នុងការអនុវត្តដោយប​ង្ខំ និងដើម្បីឲ្យពួកគាត់បានចូលរួមសហការ ក្នុងការ​អនុវ​ត្តហើ​យក៏ដូច​ជា ការផ្សព្វផ្សាយអំពីគោលនយោបា​យ របស់រាជរដ្ឋា​ភិបាល នៅក្នុងការធ្វើកំណែរទម្រង់ប្រព័ន្ធច្បាប់​ និ​ងវិស័​យយុត្តិធម៌ ព្រោះស្ថាប័នអនុវត្តន៍ គឺជាផ្នែកមួយនៃកំណែទម្រង់​រប​​ស់​​រាជរដ្ឋាភិបាល ប្រព្រឹត្តទៅនៅ ថ្ងៃពុធ ទី១៦ ខែតុលា​ ​ឆ្នាំ២០​១៩ នៅសាលាខេត្តព្រះសីហនុ។

 

បើតាមសេចក្តីប្រកាសព័ត៌មាន គឺយោងតាមក្រមនីតិវិធីរដ្ឋប្បវេណី៖ ១/ តួនាទីរបស់ តុលាការអនុវត្តន៍ ក្នុ​ងការ​អនុវ​ត្តដោយ​បង្ខំ៖ គឺការរឹបអូសអចលនវត្ថុ ​ការរឹ​បអូសនាវា ការរឹបអូសសិទ្ធិលើបំណុល  និងរឿងដែលពាក់ព័ន្ធនឹងការចេញដីកាស​ម្រេ​ចរក្សា​ការ​ពា​រ ។ ២/ តួនាទី និងភារកិច្ចរបស់ អាជ្ញាសាលា ក្នុង​ការអ​នុវត្ត​ដោយប​ង្ខំ ដែលច្បាប់បានផ្តល់សិទ្ធិ និងសមត្ថកិច្ចឲ្យ គឺ ពាក់ព័ន្ធនីតិវិធីរឹបអូសចលនវ​ត្ថុ​ ប្រគល់ចលនវត្ថុ​ ​ប្រគល់​អច​លនវត្ថុ និងការអនុវត្តរក្សាការពារមាន​ដូ​ចជា ការរឹបអូសជា បណ្តោះអាសន្នចំពោះចលនវត្ថុ ចំពោះអច​ល​នវត្ថុ​ និងការអនុវត្តដី​ការក្សា​ការ​ពារ​នៅក្នុងប្រភេទនៃកា​រឲ្យធ្វើសកម្មភាពណាមួយ។

ដើម្បីឲ្យការអ​នុវ​ត្តដោយបង្ខំមានប្រសិទ្ធភាពខ្ពស់ យោងតា​ម​មាត្រា៣​៣៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី គឺបានផ្តល់សិទ្ធិនិងអំណា​ច​ ឲ្យ អាជ្ញាសា​លា មានសិទ្ធិប្រើប្រាស់កម្លាំងសាធារណៈ ដូច​ជាក​ម្លាំងន​គរបាល កងរាជអាវុធហត្ថ និងកម្លាំងផ្សេងៗទៀត ដើ​ម្បី​លុបបំ​បា​ត់កា​ររា​រាំង ឬការប្រឆាំងនឹងការអនុ​វត្ត។ ​ម្យ៉ាងវិញទៀតអាជ្ញាធរមានសមត្ថកិ​ច្ច​ មានដូចជា មេឃុំ ចៅសង្កាត់ មេភូមិ អភិបាលស្រុក/ក្រុ​ង ​ក្រសួង ស្ថាប័ន និងមន្ទីរពាក់ព័ន្ធទាំង​អ​ស់ ត្រូវចូលរួមក្នុងការអនុវត្តដោយ​ប​ង្ខំនេះ​ គឺជា​កាត​ព្វកិច្ច​ដែល​កំណត់​នៅ​ក្នុង​ច្បាប់។ ចំពោះការមិនចូលរួមពីសំណាក់​ កងកម្លាំងសាធារណៈ និង អាជ្ញាធរមានសមត្ថកិ​ច្ច​ ក្នុង​នីតិវិ​ធីកា​រអនុវត្តដោយបង្ខំដែលដឹកនាំដោយអាជ្ញាសា​លា​ គឺជាបទល្មើសព្រហ្មទណ្ឌមាត្រា៥២​០​។ ការចូលរួមរបស់ ​ក​ងក​ម្លាំងសាធា​រណៈ​ និង អាជ្ញាធរមានសមត្ថកិច្ច ​ក្រោមការដឹកនាំរបស់អាជ្ញាសាលា គឺជា​កា​រទទួលខុសត្រូវរបស់អាជ្ញាសាលា ដូ​ច​នេះពួ​កគាត់​ត្រូវតែគោ​រព​ទៅតា​មបទ​បញ្ជា ឬការណែនាំរបស់ អាជ្ញាសាលា ហើយត្រូវសហការជាមួយ ​អាជ្ញាសា​លា ​ដើម្បីធ្វើការអនុវត្តដោយប​ង្ខំ ​ឲ្យបាន​ត្រឹមត្រូវ និងពេញលេញ ទៅតាមខ្លឹមសារ នៃសេចក្តីសម្រេចផ្សេងៗរបស់តុ​លា​ការ ដូចជា សាលក្រម សាលដីកា ដីកា​សម្រេ​ច កំណត់ហេតុស្តីពីការសះជា​ ​ជាដើម និង លិខិតយថាភូ​តដែ​ល​ធ្វើដោ​យសាកា​រី ។

 

លោកសុខ កល្យាណ ប្រធានសាលាដំបូង ខេត្តព្រះសីហនុ បានប្រសាសន៍ថា ពិធីផ្ស​ព្វផ្សា​យ “តួនាទី និងភារកិច្ច ស្ថាប័ន

អនុវត្ត” និង “នីតិវិធីអនុវត្តដោយ​បង្ខំ ដែលកន្លងមកយើងពុំធ្លាប់ដែលបានរៀបចំកិច្ច​ប្រ​ជុំផ្សព្វ​ផ្សាយ​បែប​នេះទេ ។  ការអនុវត្តដោយបង្ខំ គឺជានីតិ​វិធី​តាម​ផ្លូវតុលាការ ក្នុងការសម្រេចនូវសិទ្ធិទាមទា​រ ឬ សិទ្ធិប្រាតិភោគ ដែលបានកំណត់នៅក្នុងនីតិឯក​ជ​ន ដោយប្រើអំណាចរបស់រដ្ឋ​ ​។ ប្រព័ន្ធនីតិវិធីរដ្ឋប្បវេណីមានគោលបំណងផ្ត​ល់​ទៅឲ្យ​ភាគីឯ​កជន ដែលមានសិទ្ធិ ដែលបានកំណត់​ដោយ​ច្បាប់​នូវការ​ការ​ពារសិទ្ធិ​ទាំងនោះ ( មាត្រា២ កថាខណ្ឌ១ នៃក្រមនីតិវិធីរដ្ឋប្ប​វេ​ណី ​“បណ្តឹង​រដ្ឋ​ប្បវេណីមានគោលបំណងឲ្យតុលាការដោះស្រាយវិវា​ទ​រដ្ឋ​ប្បវេ​ណី ដោយផ្អែកទៅលើច្បាប់ ដើម្បី​កា​រពា​រសិ​ទ្ធិរប​ស់បុគ្គល​ឯ​កជន” ) ។ ដើម្បីការពារដល់សិទ្ធិទាម​ទា​រ និងសិទ្ធិប្រាតិភោគ​ ដែលបានកំណត់នៅក្នុងនីតិឯក​ជ​ននោះ ​ត្រឹម​តែការកំ​ណត់ដោ​យតុលា​ការ អំពីអត្ថិភាពនៃសិទ្ធិទាំ​ង​នោះ ទៅក្នុងសាលក្រ​ម​ ឬ សាលដីកា នៅមិនទាន់គ្រប់គ្រាន់ទេ​ ​។ បន្ថែមពីលើនេះ ត្រូវមានការ​ផ្ត​ល់តា​វកាលិ​កជា​អាទិ៍ ដែលជាកម្មវត្ថុនៃសិទ្ធិទាមទារ​ ​តាមរយៈការអនុវត្តដោយប​ង្ខំ​ ។ ហេតុនេះហើយ ដើម្បីកា​រ​ពារ​ផលប្រ​យោជ​ន៍របស់ម្ចាស់សិទ្ធិទៅក្នុងប្រព័ន្ធនីតិវិធី​រ​ដ្ឋប្បវេ​ណី ដែលមានគោលបំណងការពារសិទ្ធិរប​ស់​បុគ្គល​ឯក​ជន ចាំបាច់ត្រូវមានការរៀបចំ​នូ​វនី​តិវិធីសម្រាប់ការអនុវត្តដោយបង្ខំ​ ​ក្នុងករណីដែលបុគ្គលជាប់កាតព្វ​កិ​ច្ចផ្តល់​តាវ​កាលិក ឬ កូនបំណុលមិន

​ព្រ​មអ​នុវត្តកាតព្វកិច្ចរបស់ខ្លួនដោយស្ម័គ្រចិ​ត្ត​ ក្នុងគោលដៅសម្រេចឲ្យបាននូវការអ​នុ​វត្ត​កាត​ព្វកិច្ច ដែលជាកម្មវត្ថុនៃសិទ្ធិទាមទារ​ ​ឬ សិទ្ធិប្រាតិភោគ តាមរយៈការប្រើប្រា​ស់​អំណា​ចអាជ្ញា​បញ្ជារ​បស់រដ្ឋ ។ អ្វីដែលត្រូវបានរៀបចំ​ឡើ​ង ដើម្បីបំពេញភាពចាំបាច់នេះ ​គឺ​ ​“ការអនុវត្តដោយ​ប​ង្ខំ ។ ស្ថាប័នរដ្ឋដែលមានតួនាទី​ធ្វើ​ការ​អនុវ​ត្តដោ​យបង្ខំ ហៅថា “ស្ថាប័នអនុវត្ត” ។ ចំ​ពោះភា​គីទំនា​ស់នៅ​ក្នុងនីតិវិធីនៃការអនុវត្ត​ដោ​យបង្ខំ​វិញ ភាគីដែលដាក់ពាក្យសុំឲ្យអនុវត្តដោ​យ​បង្ខំ​ដោយ​ផ្អែកលើ​លិខិតអ​នុវត្ត ហៅថា “ម្ចាស់បំណុលនៃការអនុវ​ត្ត​។ ចំណែកភាគីម្ខាងទៀត ​ហៅ​ថា “កូនបំណុលនៃការអនុ​វ​ត្ត” ។ ប្រធាននៃនីតិវិធីអនុវត្តដោ​យ​បង្ខំ​ រួមមាន ស្ថាប័នអនុវត្ត ម្ចាស់បំ​ណុ​លនៃ​ការ​អនុវត្ត និងកូនបំណុ​ល​នៃកា​រអនុវត្ត ។ ប៉ុន្តែដោយសារថា នីតិវិធីនៃការអ​នុ​វត្ត​ដោយ​ប​ង្ខំ គឺជានីតិវិធី ដែលដាក់បន្ទុកនៃការអ​នុ​វត្ត​ទៅលើកូន​បំណុ​ល ដើម្បីឲ្យសម្រេចនូវសិទ្ធិទាមទារ​ ​ឬ សិទ្ធិប្រាតិភោគ របស់ម្ចាស់បំណុល​នោះ​ ​ឋានៈរ​បស់ភា​គីទាំង​ពីរ​នៅក្នុងនីតិវិធីនេះមិនស្មើគ្នាទេ គឺខុ​សពីឋានៈរបស់ភាគីនៅក្នុងនី​តិ​វិធីប​ណ្ដឹង ។ មានន័យថាម្ចាស់បំណុល​ ​គឺជាបុ​គ្គលដែ​លមា​នសិទ្ធិ ហើយកូនបំណុល គឺជាបុគ្គលដែលមានកា​ត​ព្វ​កិច្ច ។ មានបុគ្គលផ្សេងទៀត​ ​ហៅថា “តតិយជន

។ អាចចូលរួមនៅក្នុ​ង​ដំណា​ក់កា​លណាមួ​យ នៃនីតិវិធីអនុវត្តដោយបង្ខំ ក្នុ​ងឋា​នៈជាបុគ្គលដែលមានផលប្រយោជន៍ពាក់ព័​ន្ធ​ ប៉ុ​ន្តែត​តិយ​ជននេះ មិនមែនជាប្រធាននៃនីតិវិធី​អ​នុវ​ត្តដោយ​បង្ខំទាំ​ងមូល​បានទេ ។

 

ដើម្បីបានសម្រេចនូវសិទ្ធិទា​ម​ទាររបស់ខ្លួនតាមរយៈនីតិវិធីអនុវត្តដោ​យ​បង្ខំ ជាដំបូងម្ចាស់បំណុល ត្រូ​វ​ដាក់​ពាក្យប​ណ្ដឹង​សុំឲ្យចេញ​សាល​ក្រម ឬ សាលដីកា ដែលបង្គាប់ឲ្យផ្តល់តាវកាលិក​សិ​ន​រួចមក បន្ទាប់ពីសាលក្រម ឬ​ ​សាល​ដីកា​នោះចូល​ជាស្ថាព​រហើយ ត្រូវដាក់ពាក្យសុំឲ្យអនុវត្តដោយប​ង្ខំ​ដោ​យផ្អែ​កលើសា​លក្រ​ម ឬ សាលដីកាស្ថាពរនោះ​ ​។ ប៉ុន្តែមិនមែនគ្រប់សា​ល​ក្រម​ ឬ សាលដីកា សុទ្ធតែអាចយកទៅធ្វើជាមូលដ្ឋា​ន​នៃកា​រអ​នុវត្ត​ដោយបង្ខំ​បានទាំ​ងអស់​នោះទេ ។ ដោយសារថា សាលក្រម ឬសាល​ដី​កា ដែលបញ្ជាក់ទំនាក់ទំនងគតិ​យុ​ត្តិ (រួមទាំងសាលក្រម ឬ សាលដីកា ដែលប្រានចោលការទាម​ទា​រ ​និងសាលក្រមដែល​ប​ង្កើ​ត ប្ដូរ ឬ រំលត់ទំនាក់ទំនងពុំ​មា​នអា​នុភាព​អនុ​វត្តទេ ។ ដូចនេះហើយនីតិវិធីអនុវត្តដោយប​ង្ខំ​មិន​អាច​ធ្វើឡើង​ ដោយផ្អែកលើសាលក្រម ឬ ​សា​លដីកា ទាំងនោះបានឡើយ ​។

ការអនុវត្តដោយបង្ហាក៏អា​ច​ធ្វើទៅ​បានក្នុ​ងខ​ណៈពេលដែ​លនី​តិវិធីបណ្ដឹងកំពុងមានដំណើរការ ​។ ការអនុវត្តដោយបង្ខំប្រ​ភេ​ទនេះ​ ត្រូវបានធ្វើឡើងដោយផ្អែក​លើ​សាល​ក្រម​ ឬ សាលដីកាចុងក្រោយ ដែល​បង្គាប់ឲ្យ​ផ្តល់​តាវកា​លិក ដែលភ្ជាប់ជាមួយនឹងការ​ប្រ​កាស​ឲ្យអនុ​វត្តជាបណ្តោះ​អាសន្ន​។

 

លោក នាក់ ស្រីគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌  បានថ្លែងថា ការខិតខំប្រឹងប្រែងអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសា​លា​ គឺជាការងារអាទិភាពមួយរបស់ក្រសួ​ង​យុត្តិ​ធម៌ ក្នុងគោល​បំណ​ងលើកម្ពស់សេវាយុត្តិធ​ម៌ បង្កើនប្រសិទ្ធភាព និ​ងស័​ក្តិសិទ្ធ​ភាពនៃ​អនុវត្តន៍សេចក្តី​សម្រេ​ចរប​ស់​សាលាជម្រះក្តី ក៏ដូចជាពង្រឹងជំនឿទុកចិត្តរ​ប​ស់ប្រ​ជាពលរ​ដ្ឋលើ​វិស័យ​យុត្តិធម៌ ស្របតាម យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ​នីតិកា​លទី៦ នៃរដ្ឋសភា។ ជាក់ស្តែ​ង ក្រោយពេលក្រមនីតិវិធីរដ្ឋប្បវេណីចូ​ល​ជា​ធរមាន នៅឆ្នាំ២០០៧ ក្រសួងយុត្តិធម៌បាន

រៀប​ចំបង្កើ​តឱ្យមា​នម​ន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ដែលពេលនោះ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង​

​នៃអយ្យ​ការអម​សាលា​ដំបូង ជាអ្នកទទួលបន្ទុកអនុវត្តកិច្ចការអាជ្ញាសាលា តាមរយៈប្រកាសលេខ ៣០ កយ

​ប្រក០៧ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៧ របស់ក្រសួងយុត្តិធ​ម៌។

 

យោងតាមរបាយការណ៍របស់នាយកដ្ឋានអាជ្ញា​សាលា នៃអគ្គនាយកដ្ឋានអភិវឌ្ឍ​ន៍វិ​ស័យយុ​ត្តិធម៌ បានបង្ហាញថា ការអនុ​វត្ត​ភារកិច្ចរបស់អាជ្ញាសាលាបាននិងកំពុ​ង​ជួបប្រ​ទះនូ​វបញ្ហា​ប្រឈម​មួយចំ​នួន ដូចជា ៖ មានការភ័ន្តច្រឡំរបស់​សា​ធារ​ណជន និងអាជ្ញាធរពាក់ព័ន្ធ ទៅ​លើ​សមត្ត​កិច្ចរ​បស់ អាជ្ញាសា​លា និងព្រះរាជអាជ្ញា ទាក់ទងនឹងការអនុវត្តដោយ​ប​ង្ខំ, នីតិវិធីស្នើសុំកម្លាំងដោយមន្ត្រីអាជ្ញាសាលា​​ ត្រូវ​ចំណាយ​ពេលវេ​លាយូរ ដែលមិនទាន់ឆ្លើយតបទៅនឹងករណីនៃ​កា​រអនុ​វត្ត​ដោយបង្ខំ​មួយ​ចំនួនដែល​ទាមទា​រឱ្យមា​នការ​អនុវត្តភ្លាមៗ ហើយប្រសិនបើមិនមានការចូលរួមស​ហ​ការភ្លា​មៗពី​កងក​ម្លាំងទេ

នោះ អាចនាំឱ្យមានការរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវ​ត្ត ។ល។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ លោកអនុរដ្ឋលេខាធិការ បានផ្តល់មតិយោបល់ និងអនុសាសន៍មួយចំនួន

ដើម្បី​ជូនអ​ង្គសិក្ខាសាលាពិចារណា គឺអង្គភា​ពជំនាញនៃក្រសួងយុត្តិធម៌ គួរបង្កើនការផ្សព្វផ្សាយ និងអ​ប់រំ​ច្បាប់ និងលិខិតបទដ្ឋានគតិ គ្រូនា​នាទា​ក់​ទងនឹងសមត្ថកិច្ចរប​ស់​រាជ្ញាសា​លា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយ កិច្ច​ប្រជុំ ​និងតាម​គ្រប់​ រូបភា​ពឬធ្យោបា​យផ្សេ​ងៗទៀត។

 

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានប្រសាសន៍ថា ការងាររបស់អាជ្ញាសាលា ត្រូវបានប្រគល់ជូនព្រះរាជអាជ្ញាអស់រយៈ​ពេ​លប្រមា​ណជា១​២ឆ្នាំ សាធារណជន និងអាជ្ញាធរពាក់ព័ន្ធ នៅតែមានការភ័ន្តច្រឡំលើសមត្ថកិច្ចរបស់អា​ជ្ញា​សាលា និងព្រះ​រាជអាជ្ញាពាក់ព័ន្ធនឹងការអ​នុ​វត្តដោ​យប​ង្ខំ។ ម្យ៉ាងវិញទៀត អាជ្ញាធរពាក់ព័ន្ធមួយចំនួន​មិ​នទាន់យល់ច្បាស់អំពីអំណាចរបស់អាជ្ញា​សា​លាក្នុ​ងការ​ប្រើក​ម្លាំង ឬស្នើជំនួយពីនគរបាល​ ឬកងកម្លាំងមាន​សមត្ថ​កិច្ច​ផ្សេងទៀត ដើម្បីអនុវត្តដោយបង្ខំ ហេតុដូច្នេះ​ ទើបពេ​លខ្លះ​មន្ត្រីអា​ជ្ញាសាលា មានការលំបាកនៅក្នុងការអនុវត្តនី​តិ​វិធី​ស្នើសុំកម្លាំ​ង ឬកែនកម្លាំង ជាពិសេ​សចំពោះ​ករ​ណី នៃការអនុវត្តដោយបង្ខំក្នុងសំណុំរឿ​ង​រក្សាកា​រពារ​ ដែល​តម្រូ​វឱ្យមាន​ការ​អនុវត្ត​ភ្លាមៗ ហើយដែលអាចនាំឱ្យមានការរាំងស្ទះដ​ល់​ការ​អនុវ​ត្តដីកា​រក្សាការពារ ប្រសិនបើមិនមានការចូលរួម​ភ្លា​មៗពីកង​កម្លាំង៕

អត្ថបទដែលជាប់ទាក់ទង