ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុករក ការជីកគាស់​អដ្ឋិ​ធាតុ កង​ទ័ព​ស្ម័គ្រចិត្ត និងជំនាញ​ការវៀ​តណាម ដែលពលីជីវិ​តក្នុ​ងស​ម័យសង្គ្រាម នៅកម្ពុជា

49

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះ​សីហនុ បានរៀបចំពិធីចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ ស្តីពីការរុករក​ ​ការជីកគាស់អិដ្ឋធាតុកងទ័ព​ស្ម័​គ្រចិ​ត្ត និងជំនាញការវៀតណាម​ ​នៅក​ម្ពុជា រដូវប្រាំង (២០១៩-២០២០) រវាងរដ្ឋបាលខេត្តព្រះ​សី​ហនុ និងខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិ​យ​មវៀ​តណាម​ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០១៩ ។

លោក ជូ ថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រ​ជា​ជន​ខេត្តគៀ​ងយ៉ាង​ ជាប្រ​ធានគណៈកម្មការជំនាញខេត្ត​គៀ​ងយ៉ាង បានថ្លែងអំណរគុណរដ្ឋបាលខេ​ត្ត​ព្រះសីហ​នុ ដែលបានរៀបចំកិច្ចប្រជុំ​ ​ចុះហ​ត្ថលេ​ខា លើកិច្ចសហប្រតិបត្តិការ​រុ​ករ​ក ការជីកគាស់អដ្ឋិធា​តុ​ក​ង​ទ័​ពស្ម័​គ្រចិត្ត និងជំនាញការវៀតណាម ​ដែ​លព​លីជីវិត​ក្នុង​សម័យ​សង្គ្រាម នៅកម្ពុជាសម្រាប់រដូវប្រាំង​(​២០១៩- ២០២០) ។ គណៈកម្មការរបស់ខេត្ត​គៀ​ងយ៉ាង​ បានសហការការជាមួ​យ​ខេត្តចំ​នួន៤ នៃព្រះរាជាណាចក្រកម្ពុជា រួ​ម​មាន ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ក្នុងការ​រុករក ការជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវ​អ​ដ្ឋិធាតុកង​ទ័ពស្ម័​គ្រចិត្ត និងជំនាញការវៀ​ត​​ណា​ម បានចំនួនជាង ២.០០០​អ​ដ្ឋិធាតុ ។ លទ្ធផលនេះ មានការចូលរួមសហការគាំទ្រពី​អា​ជ្ញាធ​រខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ​ក្នុ​ងការ​រុករក ជីកគាស់រកអដ្ឋិធាតុ​កងទ័​ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម​ ។ ជួសមុខឱ្យគណៈកម្មកា​រ​ជំ​នាញ​ខេត្តគៀ​ងយ៉ាង​ សូមកោតសរសើរអា​ជ្ញា​ធរ​ខេត្តព្រះ​សីហនុ កងកម្លាំងប្រដាប់អាវុ​ធ និងប្រជាពលរដ្ឋ ដែលបង្កលក្ខណៈងា​យ​ស្រួល ​នឹង​ផ្តល់ព័ត៌មា​នក្នុងការរុករក ជីកគាស់ ធ្វើមាតុ ភូមិនិ​វត្តន៍អដ្ឋិធាតុក​ង​ទ័ព និងជំនាញការវៀតណាមនា​ពេ​លក​ន្លង​មក ។

លោកជូ ថាញ់បិញ បានសំណូមពរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អា​វុ​ធ បន្តចូលរួមសហកា​រ​រុក​រក ​ផ្តល់ព័ត៌មាន​ដល់ក្រុ​មកា​រងារ ដើម្បីបង្កលក្ខណៈងាយស្រួល ​ក្នុ​ងកា​ររុករក ជីកគាស់ និងការធ្វើវិវត្ត​ន៍អ​ដ្ឋិធាតុ​កងទ័​ព និ​ងជំ​នាញការវៀតណាម ។
លោក ​ជាវ ​វិជ្ជាក់ អភិបាលរងខេត្តព្រះសីហ​នុ​ មានប្រសាសន៍ស្វាគម​ន៍​ ក្នុងនាមគណៈកម្មការជំនា​ញ​ខេត្ត​ព្រះសី​ហនុ និងគណៈក​ម្ម​ការជំ​នាញ​ខេត្តគៀ​ងយ៉ាង បានកំណត់យកពេលវេលា ​ដើ​ម្បីចុះហ​ត្ថលេ​ខា កិច្ចសហប្រតិបត្តិការ ស្ដីពីការរុ​ក​រក ការជីកគាស់​ ​និងការធ្វើមាតុភូមិភូមិ​និ​វត្ត​ន៍អដ្ឋិ​ធាតុកងទ័ពស្ម័គ្រចិត្ត ​និងជំ​នាញកា​រវៀត​ណាម ដែលបានពលីជីវិត​ក្នុ​ងស​ម័យសង្គ្រាម​នៅក​ម្ពុជា សម្រាប់​រដូវប្រាំងឆ្នាំ២០១៩ ​-​២០២០ ។ ដោយអនុវត្តន៍នូ​​វកិច្ចព្រ​មព្រៀង និងកំណត់ហេតុរវាងរាជ​រ​ដ្ឋាភិ​បាល នៃប្រទេសទាំងពីរក​ម្ពុ​ជា-វៀតណាម ក៏ដូចជាកិច្ចព្រមព្រៀង​រ​វាង​ខេត្តទាំ​ងពីរ​ ខេត្ត​ព្រះសី​ហនុ និងខេត្តគៀងយ៉ាង ក្នុងការរុករក ជីកគាស់ និងការធ្វើមាតុ​ភូ​មិនិ​វត្ត​ន៍អដ្ឋិធាតុ​កងទ័​ពស្ម័គ្រចិ​ត្ត និងជំនាញការវៀតណាម​ ​ដែលបានពលីក្នុងសម័យស​ង្គ្រា​មនៅក​ម្ពុ​ជា ។ ជារៀងរាល់ឆ្នាំ យើងតែងតែបាន​ប​ង្កើន​ និងពង្រីកកិច្ចស​ហ​ប្រតិប​ត្តិការ​កាន់តែជិ​តស្និ​ទ្ធនិង​រឹងមាំ ។ ក្នុងនាមគណៈកម្មការជំនាញ​ខេ​ត្តព្រះសី​ហនុ សូមគាំទ្រ និងកិច្ចសហប្រតិប​ត្តិ​ការ​ស្រាវជ្រាវ រុករក និងផ្ដល់ព័ត៌មានតាមរយៈអា​ជ្ញា​ធរមូ​លដ្ឋា​ន ក៏ដូចជាប្រជាពលរ​ដ្ឋ ដើម្បីឱ្យគណៈកម្មការទាំ​ង​ពីរ មានមូលដ្ឋានច្បាស់លា​ស់​នឹង​អនុវត្តន៍ការងាររុករក ជីកគាស់អដ្ឋិធាតុ​កងទ័​ពស្មោះស្ម័​គ្រ​ និង​ជំនាញការវៀតណាម​ នៅខេត្ត​ព្រះសី​ហនុ ទទួលបានលទ្ធផលល្អ ​និងទទួលបានផ្លែផ្កានាពេលខាងមុខ​ប​ន្តទៀ​ត ៕

អត្ថបទដែលជាប់ទាក់ទង