ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធ និង ឆាង ស៊ើកជាគូដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ

89


ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ង់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ថ្ងៃទី
១៩តុលាក្នុងចំណោមអ្នកប្រដាល់ចំនួន២គូគេចាប់អារម្មណ៍ខ្លាំងចំពោះជំនួបរវាងអ្នកប្រាល់កម្ពុជា
ប៉ោ ភារិទ្ធសមាគមប្រដាល់ក្រសួងកសិកម្មជាមួយអ្នកប្រដាល់ថៃឆាង ស៊ើក(Chhang Soek) ។
នេះជាជំនួបលើកទី២របស់ពួកគេទាំង២ ។ជំនួបដំបូងភារិទ្ធបានទទួលជ័យជំនះក្នុងខណៈ
ដែលឆាង ស៊ើកទទួលបរាជ័យដោយសារតែរក្សាទម្ងន់មិនបាន។អ្នកប្រដាល់ថៃរូបនេះជុំធ្លាប់ចាញ់លើ
ទឹកដីកម្ពុជាឡើយ ។
គេមកកម្ពុជាលើកដំបូងផ្ដួលអ្នកប្រដាល់កម្ពុជាកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ឲ្យសន្លប់
នៅទឹកទី៣ ។មកលើកទី២គេផ្ដួលសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកឲ្យសន្លប់នៅទឹកទី២។មកលើក
ទី៣ប្រកួតស្មើរិន សារដ្ឋក្លិបកងទ័ពជើងទឹកដោយពិន្ទុ ។
ភារិទ្ធជាអ្នកប្រដាល់ជើងខ្លាំងដែលល្អទាំងកណ្ដាប់ដៃ កែង ជង្គង់ និងទាត់ចេញបានរហ័សមិន
តែប៉ុណ្ណោះគេចេះប្រើជើងរារាំងគូប្រកួតមិនឲ្យចូលកៀកខ្លួនគេបានទៀតផង ។អ្នកប្រដាល់កម្ពុជារូប
នេះមានប្រវត្តិប្រកួត៧៣ដង ឈ្នះ៦២ដង ចាញ់១១ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២២ដង ។
ចំពោះឆាង ស៊ើកវិញគេក៏មិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។ទាំងកណ្ដាប់ដៃ ជង្គង់
កែងពិសេសស្នៀតទាត់របស់គេបាន្វើឲ្យអ្នកប្រដាល់កម្ពុជា២រូបហើយសន្លប់ធំ ។អ្នកប្រដាល់រូបនេះ
មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៥៩ដងនិងចាញ់១៩ដង ។ឆាង ស៊ើកអាចប្រជែងជ័យជំះជាមួយ
ប៉ោ ភារិទ្ធបានឬទេ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែររិន សារដ្ឋក្លិបកងទ័ពជើងទឹកប្រកួតជាមួយលូម ឡេង (Loom
Leng)ដែលជាអ្នកប្រដាល់ពូកែជើងមួយរូបដែរនោះ ។
មួយប្រកួតដំបូងរបស់សារដ្ឋបានទទួលជ័យជំនះដោយសារតែគូប្រកួតរក្សាទម្ងន់មិនបានរីឯ
លូម លេងវិញមួយប្រកួតរបស់គេដំបូងជួបបរាជ័យ នេះជាការប្រកួតលើកទី២របស់ពួកគេទាំង២ ។
លូម លេងជាអ្នកប្រដាល់មួយរូបដែលទម្ងន់ជើងរបស់គេធ្លាប់ស៊ីកញ្ចឹង ក អ្នកប្រដាល់កម្ពុជា
បានមិនតិចនាក់ឡើយ មិនតែប៉ុណ្ណោះកណ្ដាប់ដៃ និង កែងរបស់គេមិនអាចមើលស្រាលបានដែរ ។
ចំពោះសារដ្ឋវ៉ៃច្រើនតែប្រហែស មើលស្រាលគូប្រកួត និងវ៉ៃពេលខ្លះចូលចិត្តប្ដូរទៀតផង ។
សារដ្ឋមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៥ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ចំពោះលូម
លេងវិញគេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៧ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។លូម លេង
អាចយកឈ្នះរិន សារដ្ឋបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង