ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តហ្វ័តមួយគ្រឿងដឹកអ្នកដំណើរ ផ្ទុះឆេះខ្ទេច បណ្តាលឲ្យជិត១០នាក់របួស

60

ខេត្ត​កំពង់​ស្ពឺ​ ៖​ រថយន្ត ម៉ាកហ្វ័តមួយគ្រឿង បើកបុកគ្នាជាមួយរថយន្តដឹកទំនិញមួយទៀត បណ្តាលឲ្យរថយន្តហ្វ័តផ្ទុះឆេះខ្ទេច សល់តែគ្រោងឆ្អឹង។

នាយកដ្ឋាននគរបាលបង្ការ​ ​ពន្ល​ត់អ​គ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង ៥៥នាទី លើផ្លូវជាតិលេខ 4 គីឡូម៉ែត្រលេខ 38-39 ត្រង់ចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេ​ត្ត​កំពង់ស្ពឺ មានរថយន្ត 1គ្រឿងម៉ាកហ្វ័ត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2T-​0199 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងទី​លំ​នៅ ​មានដឹកអ្នកដំណើរចំនួន 6នាក់ ៖ 1- សុខ ខា ភេទស្រី អាយុ 19ឆ្នាំ (របួសធ្ងន់) 2- សៀង ហៃ ភេទប្រុស អាយុ 20ឆ្នាំ (របួសស្រាល)
អ្នកទាំងពីរ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកច្រាំក្រហម ខេត្តកំពង់ធំ 3- វឿន ស្រស់ ភេទប្រុស អាយុ 29ឆ្នាំ ( របួសស្រាល )
4- ម៉ៃ មាច ភេទប្រុស អាយុ 35ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង 5- ស៊ិន ភក្តី ភេទប្រុស អាយុ 19ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ 6- មិនស្គាល់ឈ្មោះ (របួសធ្ងន់)
បើកបរមកពីលិចទៅកើត​ ​មកដ​ល់ចំ​ណុចខា​ងលើ បានបុករថយន្តពីក្រោយ ​1​គ្រឿង​ម៉ាកហ៊ី​យ៉ិន​ដាយ ពណ៌ស ពាក់ផ្លាក​លេខភ្នំ​ពេញ​ 3D-9186 មានសណ្តោងរ៉ឺម៉ក ​ពាក់​ផ្លាកលេ​ខភ្នំពេ​ញ 4A-5956 អ្នកបើកបរមិនស្គាល់ឈ្មោះ (​ចុះ​រត់គេ​ចខ្លួ​ន​បាត់) ដែលកំ​ពុងនៅ​ខា​ងស្តាំ (កង់ម្ខាងនៅលើ​ផ្លូ​វកៅ​ស៊ូ និងម្ខាងទៀតនៅលើគ្រួសក្រហ​ម​)​ បណ្តា​លឲ្យគ្រោះថ្នាក់មនុស្ស និងខូចសម្ភារ​ដូចជា​ របួសធ្ងន់ 03នាក់ ស្រី 01នាក់ របួសស្រាល 04នាក់ ប្រុស សរុប 07នាក់ ស្រី 01នាក់ ។ ខូចរថយន្ត 02គ្រឿង ក្នុងនោះខូចធ្ងន់ 01គ្រឿង អ្នករបួសបានបញ្ជូនទៅពេទ្យសម្ភ​ព​អ៊ុំសា​រ៉ន​ ។

នគរបាល បានបន្តថា ក្រោយពេលកើតហេតុរួច​ ​បានយ​កអ្ន​ករ​បួសចេញ​ពីរថ​យន្តអស់ ស្រាប់តែរថយន្តហ្វ័ត ​(​តូច) បានឆ្លងចរន្ត​ ​បណ្តា​​លឲ្យ​ឆេះរ​ថយន្តតែម្តង បានប្រើប្រាស់រថយ​ន្ត​ ពន្ល​ត់អ​គ្គីភ័យ ចំនួន 02គ្រឿង ប្រើទឹកចំនួន 02 រថយន្ត ក្នុងនោះរថយន្តអគ្គីភ័យរស​ប់​ស្នង​ការនគរបាលខេត្តកំព​ង់ស្ពឺ 01គ្រឿង និងកម្លាំង 04នាក់ ៕

អត្ថបទដែលជាប់ទាក់ទង