ផ្លូវដែលទទួលរងការខូចខាតដោយ ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះត្រូវបានមន្ទីរសាធារណកាខេត្តព្រះវិហារធ្វើការជួសជុលឡើងវិញ
ព្រះវិហារ៖ផ្លូវដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងមកនេះត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុលឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីខណៈដែលលោកអញ្ជើញអមដំណើរលោកប្រាក់សុវណ្ណអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារចុះពិនិត្យហេដ្ឋារចនាផ្លូវថ្លល់ដែលរងកាខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីព្រឹកថ្ងៃទី៥ខែកញ្ញាកន្លងមកនោះ លោកប្រធានមន្ទីរបានលើកឡើងហើយថា ក្រោយពេលទឹកភ្លៀងបានស្រកចុះក្រុមការងាររបស់លោកនឹងចាប់ផ្តើមធ្វើការជួសជុលផ្លូវដែលរងនូវកាខូចខាតជូនដល់ប្រជាពលរដ្ឋដោយមិនអោយប្រជាពលរដ្ឋលោកមានការអ៊ូរទាំទៅលើស្ថាបន័របស់លោកឡើយ។ម្យ៉ាងទៀតក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលឡើងវិញដោយថវិកាមាននៅក្នុងដៃហើយ។
បច្ចុប្បន្ននេះសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារបានលើកឡើងថាផ្លូវជាតិដែលមានក្នុងខេត្តព្រះវិហារក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណកាខេត្តព្រះវិហារគឺមន្ទីរបានយកចិត្តទុកដាក់ធ្វើការជួលជុលបានយ៉ាងស្អាតល្អធ្វើអោយពួកគាត់ងាយស្រួលធ្វើដំណើរក៏ដូចជាស្រួលក្នុងកាដឹកកសិផលទៅលក់នៅទីផ្សារបានរហ័សទាន់ចិត្តនឹងមិនដែលខកខានក្នុងការដឹកកសិផលទាំងប៉ុន្មានដែលពួកគាត់ធ្វើបានហើយដឹកយកដើម្បីបោះអោយម៉ូយនោះឡើយ។
ជាងនេះទៅទៀតលោកសំលាងទ្រីប្រធានមន្ទីរសាធារណការខេត្តព្រះវិហារក៏បានដឹកនាំបុគ្គលិករបស់លោកចុះកាត់ស្មៅនៅលើតាមចិញ្ចើមផ្លូវជារៀងរាល់ខែដែលដុះបាំងនូវស្លាកសញ្ញចរាចរណ៍ដើម្បីអោយបងប្អូនដែលជាអ្នកបើកបរងាយស្រួលចំណាំនឹងបានប្រុងប្រយត្ន័ក្នុងការបញ្ជាយានយន្តដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ជាមួយគ្នានេះដែរលោកសំលាងទ្រីក៏បានធ្វើកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើមានផ្លូវស្រួលហើយមេត្តាបើកបរនឹងបញ្ជាយានយន្តនៅតាមផ្លូវសាធារណទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាជាពិសេសបើកបរត្រូវចេះគោរពនូវស្លាកសញ្ញានៅលើដងផ្លូវដែលមានស្រាប់ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ជាយថាហេតុ៕