ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បង្ហោះសារករណី ជនជា​តិចិ​នពីរក្រុម បើកឆាកប្រយុទ្ធគ្នាកក្រើ​ក​រង្វ​ង់មូ​លតោ​ពីរ ក្រុងព្រះសីហនុ ផ្តើម​ពីចរា​ចរ​ណ៍កក​ស្ទះខ្លាំ​ង

71

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ​បានបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការ របស់ខ្លួន ដោយបា​ន​បំភ្លឺព័​ត៌មា​ន ទាក់ទងករណីជនជាតិចិន ​ដេញ​វាយ​គ្នា នៅតាមបណ្តាយផ្លូវឯករា​ជ្យ​ ​ត្រង់ចំ​ណុចជិ​តរង្វង់​មូលតោ​ពីរ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញ​ស​ង្គម​ បង្ហោះចែកចាយនៅតា​ម​បណ្តាញ​ព័ត៌​មាន​សង្គមកាល​ពីព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

រ​ដ្ឋបាល​ខេត្ត​ព្រះសី​ហនុ បាន​បំភ្លឺ​ថា ករណីនេះបានកើត​ឡើ​ង នៅវេលាម៉ោង ៤រសៀល ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯ​ករាជ្យ ​ទល់មុខសាលាកម្មករ​ ​ស្ថិតក្នុ​ង​ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ដើមរឿ​ងដំ​បូង ផ្តើមចេញពីការស្ទះចរាច​រ​ណ៍ ហើយភាគីជនជាតិចិ​ន​ ដែ​លជា​អ្នកបើ​កឡា​នស្តា​រិច នៃបុគ្គលិក​កាស៊ីណូ វ៉ាង ឆាវ បានបើកឡានស្តារិច​ រុលៗទៅមុខពេលផ្លូវកំពុ​ង​ស្ទះខ្លាំ​ង ​
ហើយ​ក៏បាន​ជ្រុលទៅ​ប៉ះឡាន​ហាយឡែ​នឌ័រ របស់​បុគ្គ​លិក​កាស៊ីណូជីងប៉ី ដែលបើកបរដោយជនជាតិចិន ​ដូ​ចគ្នា​ បណ្តា​លឲ្យរ​បក​ថ្នាំបន្តិច​ប​ន្តួច។

បន្ទាប់មកភាគីម្ចាស់ឡា​ន​ទាំង​ពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នា​ទៅ​វិញទៅ​មក​ រួច​ក៏ប​ង្កឲ្យមា​នហឹ​ង្សាដេ​ញវាយតប់​គ្នាទៅវិ​ញទៅ​មក តាមផ្លូវសាធារណៈ ប​ង្កការ​ភ្ញាក់​ផ្អើល ​និង​បង្កការ​ភ័យ​ខ្លាចដល់​ប្រជា​ពលរដ្ឋ, អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ​-អន្ត​រជាតិ ដែលបានឃើញហេតុការណ៍នោះផ្ទា​ល់​ភ្នែក​។​

ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាស៊ីណូ​ទាំ​ងពី​រ បា​នចេញ​មកស​ម្របស​ម្រួល ឲ្យភាគីទាំងពីរបញ្ច​ប់​រឿង និងបាននាំគ្នាទៅប៉ុស្តិ៍នគ​រ​បាលរ​ដ្ឋ​បាលស​ង្កាត់​លេខ៤ ដើម្បី​ធ្វើកំណ​ត់ហេ​តុបញ្ច​ប់រឿង។ ក្នុងកិច្ចសម្របសម្រួ​លនោះ​ ខាងកាស៊ីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកា​ស៊ីណូ ជិន ប៉ី ចំនួ​ន ​២.០០០ដុល្លារ​អាមេ​រិក ដើម្បីព្យាបាលរ​បួ​ស និងសងការខូច​ខា​តឡាន​៕

អត្ថបទដែលជាប់ទាក់ទង