ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃទស្សនកិច្ចរបស់សម្តេច​ ​ហ៊ុន ​សែន នៅប្រទេសហុងគ្រី

56

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ហ៊ុន ​សែន នៅប្រទេសហុងគ្រី នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩។

ក្រសួងការបរទេស បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់
ទស្សនកិច្ចដោយជោ​គជ័​យនៅប្រទេសហុងគ្រី ជាកន្លែងដែលសម្តេចតេជោបានអញ្ជើញចូលរួមកិ​ច្ច​ប្រជុំ
កំពូលប៊ុយដាប៉ែសស្តីពីទឹក លើ​កទី៣ (3″d BWS) នៅថ្ងៃទី ១៥ ខែតុលា នៅទីក្រុងប៊ុយដាប៉ែស។

រៀប​ចំឡើងក្រោមប្រធានបទ “ការទប់ស្កាត់វិបត្តិទឹក” កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក​ លើកទី៣
ត្រូវបានថ្លែងបើកដោយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល 3rd BWS សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាចាត់ទុ​កទឹ​កជា “មាសស
” ដែលជាកាតាលីករយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោ​យចី​រភាព។
សម្តេចតេជោបានបញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រ​
ចតុកោណដែលផ្តោតលើវិស័យអាទិភាពចំនួនបួនគឺ​៖​ មនុស្ស ទឹក ភ្លើង និងថ្នល់។ ជាងនេះទៅទៀត កម្ពុជា
បានចូល​រួមយ៉ា​ងសកម្ម ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ចំពោះការគ្រប់គ្រងធនធានទឹក និងសកម្មភាព
​នានា​ដើម្បីការពារបរិស្ថាន រួមទាំងការទប់ស្កាត់នូវវិបត្តិទឹកផង​ដែ​រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុ​ង​ការកា​រពារ​និងទប់
ស្កាត់នូវវិបត្តិទឹក តាម​រយៈ​ការអនុវត្តនូវផែនការយុទ្ធសា​ស្ត្រ និងសកម្មភាពនានាដូចបង្ហាញជូនខាងក្រោម៖

ទីមួយ បន្តពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងផែនការមេស្តីពីការ
គ្រប់គ្រងធនធានទឹកឲ្យកាន់តែមានប្រសិទ្ធភា​ព​ខ្ពស់។
ទីពីរ បង្កើតនិងពង្រឹងយន្តកា​រ​គ្រប់គ្រងធនធានទឹកតាមអាងទន្លេ-ស្ទឹង ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយរៀបចំនិងអនុវត្តផែនការគ្រប់គ្រងធន​ធានទឹក និងអាងទន្លេ រួមមាន ការគ្រប់គ្រងធនធាន
ទឹកបម្រើឲ្យគ្រប់វិស័យពាក់ព័ន្ធ ប្រកបដោយតុល្យភាពនិងសមធម៌ ការរៀបចំផែនទីស្ដីពីជំនន់ និងទឹកក្រោមដី ការកសាងអាងស្តុកទឹក ទំនប់ការពា​រទឹកជំនន់ ការពារទឹកប្រែ ប្រព័ន្ធទឹក និងឈានជាបណ្តើរៗក្នុងការធ្វើទំនើបកម្មគ្រប់ជ្រុងជ្រោយ។
ទីបី កសាងមូលដ្ឋានបច្ចេកទេស ធនធានមនុស្ស និងឈានទៅបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដែលប្រមូលផ្តុំទាំងទឹក ទាំងអាកាសធាតុ ដើម្បីវិភាគ​ ធ្វើអាជីវកម្ម និងផ្សព្វផ្សាយ បម្រើដល់គ្រប់វិស័យពាក់ព័ន្ធទាំងកម្រិតជាតិនិងអន្តរជាតិ ជា​ពិសេសបម្រើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ការបន្តវាយតម្លៃសក្តានុពល និងតម្រូវការទឹក ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ។
ទីបួន ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ឲ្យចូលរួមក្នុងការអភិវឌ្ឍវិស័យធនធានទឹក ព្រមទាំងបង្កើនថវិកាជាតិ និងកៀរគរជំនួយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសជា​ដៃគូដើម្បីអភិវឌ្ឍវិស័យធនធានទឹក ធានាដល់តម្រូវការទឹកក្នុងគ្រប់វិស័យពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយលោកយ៉ាណូស អាឌ័រប្រធានាធិបតីហុងគ្រី។ លោកប្រធានាធិបតី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅចុងខែនេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបា​ទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្រៅកិច្ចប្រជុំកំពូល 3d BWs សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក លី យ៉ុង អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) ចូលជួបសម្តែងការគួរសម ដែលក្នុងអំឡុងពេលនោះ សម្តេចតេជោបានស្នើសុំឲ្យអង្គការ UNIDO ជួយគាំទ្រទៅលើវិស័យគោលនយោបាយចំនួនពីរគឺ ៖
(១)គោលនយោបាយនាំចេញអង្ករ និង (២) គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥៕​

អត្ថបទដែលជាប់ទាក់ទង