ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ និទានពីរឿងអំពៅ

264

អំពៅមានរសជាតិផ្អែមឆ្ងាញ់បើមនុស្សអស់កម្លាំងពេលគេយកវាកិនយកទឹក ឬ ទំពារវាស៊ីវានឹងជួយផ្ដល់កម្លាំងដល់
មនុស្សវិញតែអំពៅក៏ធ្វើឲ្យមនុស្សឡើងសារធាតុស្ករ ឬ ទឹកនោមផ្អែមដែរ ។
នេះជាអំបូរអំពៅហើយវាក៏ស្រដៀងគ្នាជាមួយនឹងអំបូរមនុស្សដែរ ។មនុស្សបើកើតក្នុងត្រកូលណាហើយ
នោះចរឹក គឺដូចត្រកូលដើមរបស់ខ្លួនអញ្ចឹងសមដូចពាក្យខ្មែរមួយឃ្លា ដែលគេពោលថាស្លឹកឈើវាមិនដែលជ្រុះ
ឆ្ងាយពីគល់នោះទេ ។ យូរៗមានមួយដែលស្លឹកឈើជ្រុះឆ្ងាយ ពីគល់នោះ គឺដោយសារត្រូវខ្យល់ព្យុះបក់បោកត្រូវ
តែប៉ុណ្ណោះ ។ ជួនកាលខ្លះពូជផ្សេងសោះតែទៅរស់នៅជាមួយត្រកូលផ្សេង ខុសពីត្រកូលខ្លួននោះអត្តចរឹកក៏ត្រូវ
ប្ដូរទៅតាមត្រកូលដែលខ្លួនរស់នៅជាមួយ ។
អំពៅវាផ្អែមបើគេបញ្ចូលវាទៅក្នុងរោងចក្រនោះ វានឹងក្លាយជាស្ករអំពៅ ដែលកាន់តែមានគុណភាពជាង
មុនចំពោះសុខភាពមនុស្ស តែប្រសិនបើគេយកវាឲ្យដំរីស៊ីវិញនោះ ពេលដំរីបញ្ចុកវិញគឺជាលាមក(អាចម៍)ដំរីទៅ
វិញហើយ ។
សម សារីជាតិត្រកូលក្បត់ជាតិ ដល់បានកូនមករត់គេចតែគុក មិនតែប៉ុណ្ណោះបោកគេបោកឯងឲ្យជាប់
គុកនេះបានដូជាអំពៅ និង ដំរី ព្រមទាំងអំពៅនិងរោងចក្រមែន ។ ឥឡូវនេះសម រង្ស៊ីដែលជាសណ្ដានក្បត់ជាតិ
ដូចសម សារីនោះលោតែបង្កើតឲ្យមានការលើកម្រាមដៃ៩ដូចខ្មោច ដូចព្រាយទៅទៀត ។
ថ្ងៃ៩វិច្ឆិកា ស្មានតែហ៊ានចូលស្រុកអ្ហី តែបើហ៊ានមកមែនគឺមានន័យថាម្សៀនេះ យល់ព្រមទទួលកំហុស
ហើយចូលខ្លួនមកទទួលទោសដូចជា អ្នកមានកំហុសដទៃទៀតដែរហើយ ។ ក្លាហានឡើងសូមេជូនពរឲ្យបុរស
ក្បត់ជាតិរូបនេះក្លាហានហ៊ាន ចូលមកទទួលទោសទៅចុះ។
បើជាកូនប្រុសដើមទ្រូង៥ហត្ថ ប្រម៉ាត់៥ហ៊ុន គួរតែចូលមកទទួលទោសទៅកុំឲ្យអ្នកដទៃ​ គេទទួលទោស
ជំនួស ឬ ក៏សណ្ដានត្រកូល សម ហ្នឹងចង់ចាក់សម្រក់ឈាមខ្មែរដូចប៉ុល ពត?៕

អត្ថបទដែលជាប់ទាក់ទង