លួចគាស់ទូរដែកយកលុយចំនួន៥០.៥២៣ដុល្លាអាមេរិក
ក្រុងតាខ្មៅ៖ជនសង្ស័យ០២នាក់ ភេទប្រុសមិនស្គាល់អត្តសញ្ញាណបានលួច(គាស់ទូរដែក) យកលុយចំនួន៥០.៥២៣ដុល្លាអាមេរិកនៅរោងចក្រមួយដែលកើតហេតុថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩វេលាម៉ោង០៤.២០នាទីចំណុចរោងចក្រតម្បាញមួនតៃភូមិព្រែកហូរលិច១សង្កាត់ព្រែកហូរលិច១ក្រុងតាខ្មៅខេត្តកណ្តាល។
ជនរងគ្រោះ(តំណាងរោងចក្រ)៖ឈ្មោះលឹមវិញភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិដេីមមាក់ក្លឿសង្កាត់ច្បារអំពៅ១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញមុខរបរប្រធានរដ្ឋបាលរោងចក្រ។
ជនសង្ស័យ០២នាក់ប៤ភេទប្រុសមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល៣០ជាងឆ្នាំពាក់មួកកន្តឹបពណ៌សពាក់ម៉ាសស្លៀកពាក់ឈុតប៉ារ៉ា(គេចខ្លួន)។
សម្ភារបាត់បង់៖ប្រាក់ដុល្លារចំនួន៥០.៥២៣ដុល្លាអាមេរិក។
វត្ថុតាងចាប់យក៖ទូរដែកទំហំ៦០សង់ទីម៉ែត្រគុណ៥០សង់ទីម៉ែត្រចំនួន១អាវយឺតមនុស្សស្រីដៃវែងចំនួន១៨អាវម៉ាឡេតចំនួន១ទួណឺវីសចំនួន១។
សភាពនៃរឿងហេតុ៖ មុនពេលកេីតហេតុជនរងគ្រោះដែលជាតំណាងរោងចក្រនិងខាងគណនេយ្យបានទុកទូរដែកនៅក្នុងបន្ទប់ហេីយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។
លុះដល់វេលាម៉ោង០៥.០៩នាទីពេលដែលឈ្មោះយូរ៉ាន់ជាបុគ្គលិកផ្នែកបេីកបរចូលទៅស្កែនមេដៃដេីម្បីបេីកឡានដឹកភ្ញៀវរបស់រោងចក្រស្រាប់តែឃេីញទូរដែកដែលទុកនៅក្នុងបន្ទប់គណនេយ្យត្រូវបានជនសង្ស័យយកចេញមកគាស់នៅមុខបន្ទប់គាត់ក៏បានដេីរទៅហៅជនជាតិចិនដែលស្នាក់នៅខាងក្រោយអគាររោងចក្រឲ្យមកមេីលនិងបានរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យឆែកមេីលតាមរយ: កាមេរ៉ាសុវត្ថិភាពឃេីញជនសង្ស័យ២នាក់ដែលមានភិនភាគដូចខាងលេី បានផ្លោះតាមរបងរោងចក្រផ្នែកខាងជេីងចូលទៅធ្វេីសកម្មភាពគាស់ទ្វារបន្ទប់អូសទូរដែកចេញមកមុខបន្ទប់ហេីយគាស់យកលុយរួចគេចខ្លួនបាត់តែម្តង។ករណីនេះកម្លាំងជំនាញបច្ចេកទេសខេត្តនិងកម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តធ្វេីការស្រាវជ្រាវតាមនីតិវិធី៕