រិន សារដ្ឋចាញ់ពិន្ទុ ឯ ប៉ោ ភារិទ្ធឈ្នះដោយគូប្រកួតអវត្តមាន
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតវិលជុំសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមរជ្ជ
កាលទី១០លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៩តុលាអ្នកប្រដាល់កម្ពុជារិន សារដ្ឋក្លិប
កងទ័ពជើងទឹកប្រកួតចាញ់អ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយពិន្ទុ ។
សារដ្ឋពិតជាវ៉ៃចេញច្រើនមែនតែការវ៉ៃចេញរបស់គេភាគច្រើនគឺវ៉ៃខ្យល់ និង ជាប់របង
ការពាររបស់លូមលេង។ចំពោះលូម លេងវិញគេវ៉ៃចេញមួយៗតែភាគច្រើនចំគោលដៅបាន
ល្អមិនតែប៉ុណ្ណោះនៅរាល់ចុងទឹកក្នុងខណៈដែលសារដ្ឋធ្លាក់កម្លាំងនោះការវ៉ៃចេញរបស់អ្នកប្រដាល់ថៃរូបនេះកាន់តែអស្ចារ្យ ។
ទោះបីជាយ៉ាងណាក៏ពួកគេប្រកួតគ្នា៥ទឹកពេញ ។ក្នុងចំណោមអាជ្ញា្កណ្ដាលចំនួន៥រូប
មាន៣រូបផ្ដល់ពិន្ទុឲ្យលូម លេងឈ្នះ និង២រូបផ្ដល់ពិន្ទុឲ្យសារដ្ឋឈ្នះ ។អ្នកប្រដាល់ទាំង ២រូបនេះប្រកួតបាន២ប្រកួតដោយឈ្នះមួយប្រកួតនិងចាញ់មួយប្រកួតដូចគ្នា ។
ប៉ោ ភារិទ្ធហៅយ៉េន ឌីណាដែលត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឆាង ស៊ើកនោះបាន
ទទួលជ័យជំនះដោយស្វ័យប្រវត្តិដោយសារតែអ្នកប្រដាល់ថៃរូបនេះមានបញ្ហាសុខភាពមិន
អាចប្រកួតបាន ។
ទោះជាយ៉ាងណាក៏ភារិទ្ធត្រូវបានដាក់ឲ្យប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃចេក សូ
យ៉ាម ហៅចេក នួន(Cheik Soyam-Cheik Nuon) ។
សូមបញ្ជាក់ថាចេក សូយ៉ាមធ្លាប់ផ្ដួលភារិទ្ធឲ្យបោះបង់ចោលការប្រកួតមុនទឹកទី៥ ។តែ
នៅក្នុងជំនួបសងសឹកលើកនេះភារិទ្ធធ្វើបានល្អគេបានធ្វើឲ្យចេក សូយ៉ាមប៉ោងមុខតែភារិទ្ធក៏
ក៏ទក់សាច់ដែរ ។ការប្រកួតសងសឹកលើកនេះភារិទ្ធបានទទួលជ័យជំនះដោយពិន្ទុទាំងលំបាក
ប៉ុណ្ណោះ ។